សម្តេចតេជោ ៖ កម្ពុជាមិនខ្វះអាវុធនិងកម្លាំង ដើម្បីវាយគ្នាទេ

Narith | ថ្ងៃទី 16 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនដែលខ្វះសព្វាវុធនិងកងកម្លាំងក្នុងការវាយប្រហារគ្នានោះទេ ប៉ុន្តែកម្ពុជាមិនចង់វាយគ្នានោះទេ  ។

ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិក្នុងសម័យប្រជុំពេញអង្គលើកទី ៣ ព្រឹទ្ធសភា នីតិកាលទី ៥ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាមានកងកម្លាំងគ្រប់គ្រាន់សម្រាប់ទប់ទល់ទៅនឹងយថាហេតុអ្វីមួយ ប៉ុន្តែកម្ពុជាមិនចង់ប្រើប្រាស់អាវុធនិងកងកម្លាំងធ្វើសង្គ្រាមជាមួយប្រទេសណាមួយទេ។
“សូម្បីតែក្នុងប៉ុន្មានថ្ងៃកន្លងទៅ គេចង់វាយគ្នាជាជាងទៅរកសន្តិភាពតាមរយៈតុលាការដែលគេថាចង់បានដីហ្នឹង ចង់បានកន្លែងហ្នឹងគឺត្រូវវាយគ្នា ។ កម្ពុជាមិនមែនខ្វះអាវុធ ខ្វះកម្លាំងដើម្បីវាយគ្នាទេ តែកម្ពុជាមិនចង់វាយគ្នាទេ ។ កម្ពុជាបញ្ជាក់ពីឆន្ទ:របស់ខ្លួន ខ្លួនមានកម្លាំងទប់ទល់ជាមួយនឹងយថាហេតុទាំងអស់ ប៉ុន្តែខ្លួនមិនចង់វាយអ្នកណាទាំងអស់ត្រឹមតែម៉ាការពារទឹកដីខ្លួនទេ”។
សម្តេចតេជោបន្ថែមថា ចំពោះតំបន់ប្រាសាទតាមាន់ធំ , ប្រាសាទតាមាន់តូច , ប្រាសាទតាក្របី និងតំបន់មុំបីដែលកំពុងមានជម្លោះជាមួយថៃគឺមិនអាចស្រុះស្រួលគ្នាតាមរយៈកិច្ចប្រជុំទ្វេភាគីរវាងភាគីកម្ពុជា-ថៃនោះទេ ទោះបីជា ប្រើពេលវេលា១០០ឬ២០០ឆ្នាំទៀតក៏ដោយ ។ ដូច្នេះសម្តេចគូសបញ្ជាក់ថា យន្តការដែលងាយស្រួលបំផុតជៀសវាងពីការបង្ហូរឈាមគ្នាមានតែជម្រើសតុលាការយុត្តិធម៌អន្តរជាតិប៉ុណ្ណោះ ៕