វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៦ ៦ ២៥
អន្តរជាតិ៖ យោតាមកាសែត The Global New Light of Myanmar បានរាយការណ៍កាលពីថ្ងៃអាទិត្យថា សណ្ឋាគារសរុបចំនួន ១៦ នៅក្នុងទីក្រុង Mandalay របស់ប្រទេសមីយ៉ាន់ម៉ាបានដួលរលំដោយសារតែការរញ្ជួយដីកម្រិត ៧,៩ រិចទ័រកាលពីថ្ងៃទី២៨ ខែមីនា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ តាមរបាយការណ៍បាននិយាយថា សមាគមន៍សណ្ឋាគារមីយ៉ាន់ម៉ា កំពុងចងក្រងបញ្ជីសណ្ឋាគារ ម៉ូតែល និងផ្ទះសំណាក់ដែលបានរងការខូចខាតដោយគ្រោះរញ្ជួយដី ដើម្បីវាយតម្លៃសិទ្ធិទទួលបានប្រាក់កម្ចីសាងសង់ឡើងវិញ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសៅរ៍នេះ ការរញ្ជួយដីដ៏ខ្លាំងដែលបានវាយប្រហារប្រទេសនេះកាលពីថ្ងៃទី២៨ ខែមីនា បានឆក់យកជីវិតមនុស្សជាង ៣,៧០០នាក់ របួសជាង ៥,១០០នាក់ និងមនុស្ស ៥៤ នាក់ផ្សេងទៀតបានបាត់ខ្លួន៕