អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យបង្កើនការយកចិត្តទុកដាក់ ចំពោះបងប្អូនអតីតយុទ្ធជនដែលខ្វះខាត និងយុទ្ធជនជួបការលំបាកនៅតាមមូលដ្ឋាន

Narith | ថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥

MC. នៅក្នុងកិច្ចប្រជុំស្តីពី៖ ការពិនិត្យវឌ្ឍនភាព និងលើកទិសដៅសម្រាប់អនុវត្តបន្ត របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប អាជ្ញាធរខេត្តបានជំរុញឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្រុង-ស្រុកឃុំសង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះបងប្អូនអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាកនៅតាមមូលដ្ឋាន។
អ្នកយកព័ត៌មានយើងប្រចំាខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ជំរុញឱ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្រុង-ស្រុក ឃុំ.សង្កាត់ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬជួបបញ្ហានានា ហើយត្រូវឆ្លើយតបដោះស្រាយឱ្យបានទាន់ពេលវេលា ជូនពួកគាត់ជាពិសេសសម្រាប់អតីតយុទ្ធជនដែលមិនមានទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផលជាដើម ។
លោកបន្តថា ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ  និងបង្កគ្រប់លទ្ធភាព  ឱ្យបងប្អូនអតីតយុទ្ធជនយើង  បានទទួលនូវសេវាសាធារណៈផ្សេងៗ ហើយចំពោះមុខត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារ ដែលក្រីក្រទ័លលំបាកពិតប្រាកដ ដោយរៀបចំបញ្ជីឈ្មោះត្រឹមត្រូវ បញ្ជូនមកគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប រួចបញ្ជូនទៅអគ្គលេខាធិការដ្ឋាន ដើម្បីសរុបស្នើសុំសម្តេចប្រធាន ផ្តល់ជាផ្ទះស្នាក់នៅ ឬ ផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់ពួកគាត់។
លោកអភិបាលរងខេត្តមានប្រសាសន៍បន្តថា គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបសូមថ្លែងនូវការកោតសរសើរ ចំពោះក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត. ក្រុងស្រុក.ឃុំសង្កាត់ទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញការងារ  តាមតួនាទីភារកិច្ច ដែលថ្នាក់លើបានប្រគល់ជូនទទួលបានលទ្ធផលល្អប្រសើរ បានរួមគ្នាទាំងកម្លាំងកាយកម្លាំងចិត្ត ថវិកា និងសម្ភារៈ ដើម្បីជួយដោះស្រាយនូវការលំបាករបស់បងប្អូនអតីតយុទ្ធជនយើង ដែលមានជីវភាពលំបាក ខ្វះខាតបានទាន់ពេលវេលាផងដែរ ។ 
លោក នាក់ ណេរ៉ុន មានប្រសាសន៍ណែនាំនិងជំរុញបន្ថែមទៀត ដោយត្រូវបន្តផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងលក្ខន្តិក:របស់សមាគមអតីតយុទ្ធជនកម្ពុជា ដល់បងប្អូន អតីតយុទ្ធជន ចូលជាសមាជិកសមាគម ឱ្យបានគ្រប់ៗគ្នា-សហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ដើម្បីទទួលបានសេវាសាធារណៈ ដូចជា ការបង្កើតមុខរបរ ការផ្តល់ជំនួយសង្គ្រោះបន្ទាន់ពេលមានជំងឺ ឬគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ពិសេសការបណ្តុះបណ្តាលវិជ្ជាជីវៈ -អំពាវនាវដល់សប្បុរសជន អាជីវករ ក្រុមហ៊ុន និង អង្គការផ្សេងៗ កៀរគររកមូលនិធិ ដើម្បីសាងសង់ផ្ទះ ជូនសមាជិក  ព្រមទាំងជំរុញការបើកថវិកាសម្តេចតេជោ និង ថវិកាបេឡាមរណ  សង្គ្រោះ ឱ្យបានទាន់ពេលវេលាផងដែរ ។
តាមសេចក្តីរាយកាណ៍របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានឱ្យដឹងថា ៖បច្ចុប្បន្ននេះសមាជិកអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប មានចំនួន ៦,៦៦៣នាក់ ក្នុងនោះមាននិវត្តជនចំនួន២,៦៨០នាក់ .ជនពិការចំនួន១,៩៦៩នាក់ .ជនបាត់បង់កាយសម្បទា១៤០នាក់ .គ្រួសារពលីចំនួន១,៦៨២នាក់ និងគ្រួសារជនមរណៈមានចំនួន១៨២នាក់ ហើយនិវត្តជនដែលមិនទាន់បានចូលជាសមាជិកសមាគម មានចំនួន៤០២នាក់។ ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៤ បានសាងសង់ផ្ទះជូនសមាជិក បានចំនួន៩០ខ្នង ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕