ប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច

Narith | ថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៧ ៦ ២៥

អន្តរជាតិ៖ កាលពីថ្ងៃទី១៥មិថុនា ប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ីបានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមការងារ សេដ្ឋកិច្ចទ្វេភាគីលើកទី១៥ (6WG MM) ដើម្បីវាយតម្លៃវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យយុទ្ធសាស្ត្រ ចំនួនប្រាំមួយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី និងរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ប្រទេស ឥណ្ឌូនេស៊ី បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។ 6WG គឺជាវេទិកាសេដ្ឋកិច្ចរវាងសិង្ហបុរី និងឥណ្ឌូនេស៊ី ដើម្បី ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងតំបន់ BBK និងតំបន់សេដ្ឋកិច្ចពិសេសផ្សេងទៀតរួមមាន ការវិនិយោគ កម្លាំងពលកម្ម ការដឹកជញ្ជូន កសិពាណិជ្ជកម្ម និងទេសចរណ៍។ រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច និងកាលានុវត្តភាពវិនិយោគ ក្នុងប្រទេសទាំងពីរ រួមទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ការថែទាំសុខភាព និងសេដ្ឋកិច្ចបៃតង។ គំនិតផ្តួចផ្តើមដើម្បីជំរុញកិច្ចសហការផ្នែកកសិកម្ម និងឱកាសពាណិជ្ជកម្មថ្មីសម្រាប់ធុរកិច្ចឥណ្ឌូនេស៊ី និងសិង្ហបុរី ក៏ត្រូវបានពិនិត្យផងដែរ។ រដ្ឋមន្ត្រីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ គួរបញ្ចាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងសិង្ហបុរី និងឥណ្ឌូនេស៊ីបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកាលពីឆ្នាំ២០២៤ មានចំនួនដល់ទៅ ៥៧,៦ ពាន់លានដុល្លារ។ ឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់ក្នុងចំណោមដៃគូ ពាណិជ្ជកម្មធំបំផុតរបស់សិង្ហបុរី ហើយសិង្ហបុរីគឺជាប្រភពកំពូលនៃការវិនិយោគផ្ទាល់ពីបរទេសរបស់ឥណ្ឌូនេស៊ី ចាប់តាំងពីឆ្នាំ២០១៤ ដែលមានជាង ២០,១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤៕