វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៧ ៦ ២៥
អន្តរជាតិ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងលោក Tayyip Erdogan ប្រធានាធិបតីតួកគី បានជួប សន្ទនាគ្នាតាមទូរស័ព្ទ និងបានថ្កោលទោសទង្វើដែលប្រើកម្លាំងរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ហើយបានអំពាវនាវ ឱ្យមានការបញ្ឈប់ជាបន្ទាន់នូវអរិភាព។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ តាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងបានបញ្ជាក់ថា "ភាគីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ការកើនឡើង នៃជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករងរបួស ហើយប្រឈមនឹង ផលវិបាករយៈពេលវែងយ៉ាងធ្ងន់ធ្ងរសម្រាប់តំបន់ទាំងមូល"។ សេចក្តីថ្លែងការណ៍បានបន្តថា "មេដឹកនាំទាំងពីរគាំទ្រការ បញ្ឈប់ជាបន្ទាន់នូវអរិភាព និងការដោះស្រាយបញ្ហាដែលកំពុងមានវិវាទ រួមទាំងបញ្ហាដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ តាមរយៈមធ្យោបាយនយោបាយ និងការទូតតែប៉ុណ្ណោះ"។ គួរបញ្ចាក់ថា តាមសេចក្តីថ្លែងការណ៍បានបន្ថែមថា ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីតួកគី ក៏បានព្រមព្រៀងគ្នាបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធផងដែរ៕