ឯកឧត្តម ឌិត ទីណា៖ វិស័យកសិកម្មកម្ពុជា មានសារៈសំខាន់ ក្នុងការធានានូវសន្តិសុខស្បៀង ក្នុងគ្រប់កាលៈទេសៈ

Narith | ថ្ងៃទី 18 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៨ ០៦ ២០២៥)
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងសង្កត់ធ្ងន់ លើសារៈសំខាន់ នៃវិស័យកសិកម្មកម្ពុជា ដែលធានាបានទាំងស្រុង នូវសន្តិសុខស្បៀង ក្នុងគ្រប់កាលៈទេសៈ ។
ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងខណៈឯកឧត្តម និងគណៈប្រតិភូអមដំណើរ បានបន្តជួបសំណេះសំណាលជាមួយមន្រ្តីកសិកម្មឃុំ-សង្កាត់ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ បន្ទាប់ពីខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីទស្សនាទាន "មានហូប មានបាន មានប្រើ និងមានរហូត" ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃវិស័យកសិកម្មកម្ពុជា ដែលធានាបានទាំងស្រុង នូវសន្តិសុខស្បៀង ក្នុងគ្រប់កាលៈទេសៈ ដូចជាវិបត្តិជំងឺកូវីដ-១៩ គ្រោះរាំងស្ងួត បង្កដោយបាតុភូតអ៊ែលនីញ៉ូ និងគ្រោះទឹកជំនន់នាពេលកន្លងមក ជាពិសេសក្នុងស្ថានភាព នៃការបង្កហេតុបិទព្រំដែន ដោយក្រុមជ្រុលនិយមថៃ នាពេលបច្ចុប្បន្ន។ 
ទន្ទឹមនឹងការផ្តាំផ្ញើឱ្យមន្ត្រីកសិកម្មឃុំ យកអស់កម្លាំងកាយចិត្ត អនុវត្តតួនាទី និងភារកិច្ចឱ្យបានល្អប្រសើរជួយដល់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបកស្រាយពន្យល់អំពីយុទ្ធសាស្ត្រ និងសិល្បៈ នៃការដោះស្រាយបញ្ហាកសិផលធ្លាក់ថ្លៃ តាមរយៈ យន្តការរក្សាលំនឹងថ្លៃ ការលើកទឹកចិត្តឱ្យកសិករធ្វើពិពិធកម្មមុខដំណាំ និងការចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីក្រសួងអាចផ្តល់ការគាំទ្របានកាន់តែច្រើនថែមទៀត៕