អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថាកម្មវិធីដើរថ្មើរជើង «Solidarity March» គឺជាការផ្តល់កម្លាំងចិត្ត បង្ហាញពីឯកភាពជាតិ និងត្រូវការសុខសន្តិភាពរបស់ប្រជាជនកម្ពុជា

Narith | ថ្ងៃទី 18 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៨.០៦.២០២៥
អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា កម្មវិធីដើរថ្មើរជើង «Solidarity March» គឺជាការផ្តល់កម្លាំងចិត្ត ការឯកភាពជាតិ និងបង្ហាញពីការត្រូវការសុខសន្តិភាព របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីចូលរួមចំណែកក្នុងខឿនការពារជាតិ ។ 

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ដែលបានចូលរួមកម្មវិធីដើរថ្មើរជើង «Solidarity March» បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាការបង្ហាញពីកម្លាំងចិត្តរបស់ប្រជាជនកម្ពុជា ដើម្បីគាំទ្រទៅដល់កងទ័ពដែលកំពុងឈរជើងនៅជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដីជូនប្រជាជនកម្ពុជា ។  ក្នុងនោះសកម្មភាពនេះ ក៏ជាការបង្ហាញពីឯកភាពជាតិ ក្រោមការដឹកនាំរបស់សម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  លើការរៀបចំឯកសារ ដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។
លោកអភិបាលរងបានបន្តថា សម្រាប់ព្រឹត្តិការណ៍មួយនេះ គឺជាការបង្ហាញឱ្យឃើញថា ប្រមុខថ្នាក់ដឹកនាំកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ត្រូវការសុខសន្តិភាពនៅតាមបន្ទាត់ព្រំដែន និងធ្វើការដោះស្រាយយន្តការទៅតាមផ្លូវច្បាប់ទាំងអស់ កម្ពុជាមិនត្រូវការសង្គ្រាមនោះទេ ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃរួចទៅហើយ ។
ដូចដែរសម្ដេចធិបតី បានមានប្រសាសន៍រួចមកហើយ គឺកម្ពុជាត្រូវតែដាក់បញ្ហាតំបន់ទាំងនោះ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីរកសុខសន្តិភាពសម្រាប់ប្រជាជនក៏ដូចជាយុវជនជំនាន់ក្រោយ ហើយស្របទៅតាមការអំពាវនាវរបស់សម្ដេច តេជោ និងសម្តេចធិបតី គឺប្រជាជាតិកម្ពុជាបានរួមគ្នាក្រោមម្លប់សុខសន្តិភាព ដើម្បីធានានូវឯករាជ្យ ឯកភាពជាតិ និងការការពារទឹកដីរបស់ខ្លួន » ។ 
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ មហាជនក្នុងដំណើរថ្មើរជើងរួមគ្នា «Solidarity March» ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយដើរថ្មើរជើង ចាប់ពីសាលមហាស្រពកោះពេជ្រ ដល់វិមានឯករាជ្យ ។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ប្រមាណ១៥ម៉ឺននាក់ ក្នុងគោលបំណងបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ៕