ឯកឧត្តម ហ៊ុន ម៉ានី ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងគិតគូលើគ្រប់ការដ្ឋានការងារ ដើម្បីរក្សាអធិបតេយ្យភាពកម្ពុជា

Narith | ថ្ងៃទី 18 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងយកចិត្តទុកដាក់គិតគូយ៉ាងម៉ត់ចត់លើគ្រប់ការដ្ឋានការងារទាំងអស់ ដើម្បីធ្វើយ៉ាងណាធានារក្សាអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ពីសត្រូវឈ្លានពាន ។

ក្នុងឱកាសអញ្ជើញដឹកនាំកម្មវិធីដំណើរថ្មើរជើង «Solidarity March» ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាល និងកងទ័ពនៅតាមព្រំដែន នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថា ក្រោយមានការប៉ះទង្គិចគ្នាមួយប្រាវដែលបង្កឡើងដោយកងទ័ពថៃនាថ្ងៃទី២៨ ខែឧសភា កន្លងមកនោះ ទាំងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានគិតគូយ៉ាងច្បាស់លាស់លើកិច្ចការងារព្រំដែនពីការឈ្លានពានរបស់ភាគីថៃជាប់ជានិច្ច ។
“បងប្អូនជនរួមជាតិជាទីស្រឡាញ់ ក្នុងខណៈពេលទាំងអស់គ្នា ជួបជុំគ្នានៅទីនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីបាននិងកំពុងដឹកនាំគិតគូរ និងគ្រប់គ្រងលើការដ្ឋានការងារទាំងអស់ ដើម្បីធានាថា ព្រះរាជាណាចក្រកម្ពុជារក្សាបាននូវអធិបតេយ្យបូរណភាពទឹកដី កិត្តិយសក៏ដូចជាផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់រូប ”។
ឯកឧត្តមបានគូសបញ្ជាក់ពីការដ្ឋានការងារដែលប្រមុខរាជរដ្ឋាភិបាល កំពុងដឹកនាំធ្វើដើម្បីរក្សាបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាងនោះ តាមរយៈការងារការទូតដោយមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសបរទេសបានកំពុងប្រើប្រាស់គ្រប់មធ្យោបាយការទូតយ៉ាងសកម្ម ទាំងទ្វេភាគីនិងពហុភាគី ដើម្បីការពារផលប្រយោជន៍និងបង្ហាញពីភាពត្រឹមត្រូវរបស់កម្ពុជាលើឆាកអន្តរជាតិ ។ 
ចំពោះការដ្ឋានច្បាប់វិញ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបន្តថា គឺឯកឧត្តម ប្រាក់ សុខុន បានរៀបចំឯកសារពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដោយមានការគាំទ្រពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើការងារបច្ចេកទេសច្បាប់ ។ សម្រាប់ការងារការដ្ឋានយោធា មានឯកឧត្តម ឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិរួមជាមួយមេបញ្ជាការ មេបញ្ជាការរងបានគ្រប់គ្រងស្ថានការណ៍នៅបន្ទាត់ព្រំដែនដោយបានត្រៀមខ្លួនជាស្រេច ដើម្បីការពារបូរណភាពទឹកដីដោយមិនអនុញ្ញាតឲ្យមានការប៉ុនប៉ងរំលោភឈ្លានពានពីបរទេសទោះក្នុងតម្លៃណាក៏ដោយ ។
ឯកឧត្តមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងទៀតថា បន្ថែមលើកិច្ចខិតខំប្រឹងរបស់មន្រ្តីកំពូលៗនេះ ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា បានផ្តល់អនុសាសន៍ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្តដែលជាសេនាធិការឲ្យផ្តោតលើការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយលើសុវត្ថិភាពពលរដ្ឋខ្មែរគ្រប់រូបជាចម្បង៕