វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៨ ៦ ២៥
អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៉ីបានរាយការណ៍ថាកូរ៉េខាងជើងនឹងបញ្ជូនកងវិស្វកម្មយោធា និងអ្នកដោះមីនដើម្បីជួយកសាងតំបន់ Kursk របស់រុស្ស៉ីឡើងវិញ បន្ទាប់ពីរងការវាយប្រហារពីកងទ័ពអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ បើតាមទីភ្នាក់ងារសារព័ត៌មាននេះបានធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការដកស្រង់សម្ដីពីប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី លោក Sergei Shoigu ដែលបានធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើង និងជួបជាមួយមេដឹកនាំ លោក គីម ជុងអ៊ុន ជាលើកទី២ ក្នុងពេលមិនដល់២សប្ដាហ៍ផង។ តាមសារព័ត៌មាន TASS បានឱ្យដឹងថា "កិច្ចព្រមព្រៀងមួយក៏ត្រូវបានសម្រេចឡើងផងដែរស្ដីពីការបន្តធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយលក្ខណៈស្ថាបនា"។ ដោយផ្អែកលើការស្រង់សម្ដីពីលោក Shoigu ទីភ្នាក់ងារសារព័ត៌មាន រុស្ស៉ីមួយនេះបានបញ្ជាក់ថាកូរ៉េខាងជើងនឹងបញ្ជូនកងវិស្វកម្មយោធាដែលមានទាហានជំនាញ ៥,០០០នាក់ និងអ្នកដោះមីន ១,០០០នាក់ ទៅកាន់តំបន់ Kursk៕