ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៥ មន្ទីរសាធារណការខេត្តត្បូងឃ្មុំ ចុះបញ្ជីយានយន្តគ្រប់ប្រភេទបានជិត៤០០០គ្រឿង

Narith | ថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៩.០៦.២០២៥

ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៥ មន្ទីរសាធារណការនិងដឹកជញ្ជូន
ខេត្តត្បូងឃ្មុំ ចុះបញ្ជីយានយន្តគ្រប់ប្រភេទ បានជិត៤០០០គ្រឿង ក្នុងនោះ ចុះបញ្ជីទោចក្រយានយន្តនិងត្រីចក្រយានយន្ត នៅច្រកចេញចូលតែមួយក្រុងនិងស្រុកទាំង៦បាន ចំនួន ៣.៧៧០គ្រឿង ចុះបញ្ជីយានយន្តធុនតូចនៅ ច្រកចេញចូលតែមួយរដ្ឋបាលខេត្ត បានចំនួន ៧០គ្រឿង ។ 

  លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៃអគ្គនាយកដា្ឋនវិទ្យុជាតិថា ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២៥នេះ មន្ទីរសម្រេចវឌ្ឍនភាពការងារសំខាន់ៗ ដូចជា ការងារចុះបញ្ជីយានយន្តគ្រប់ប្រភេទជិត៤០០០គ្រឿង ការផ្ដល់បណ្ណបើកបរបរ មានចំនួន ១.៧៧៤នាក់ ចុះបញ្ជីយានយន្តធុនធំនៅមន្ទីរបានចំនួន ៦២គ្រឿង ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក ចល័ត) បានចំនួន១.២៣៧គ្រឿង ។
លោកបានបន្តថា សម្រាប់ការងារផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍  គឺយកចិត្តទុកដាក់លើចំណុចសំខាន់ ដូចជា បង្ហាញពីការប្រើប្រាស់គន្លង និងគំនូស សញ្ញាចរាចរណ៍សិទ្ធិអាទិភាព នៅចំណុចសំខាន់ៗក្នុងការបើកបរផលប៉ះពាល់នៃជំងឺអេដស៍និងវិធីការពារមិនឱ្យឆ្លងជំងឺអេដស៍ ,ការបង្ហាញពីប្រភេទនៃបណ្ណបើកបរទាំង៥ប្រភេទ ,ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅសហគមន៍ សាលារៀន និងតាមដងផ្លូវ  ក្នុងគោលបំណងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបាន ត្រឹមត្រូវ ស្វែងយល់អំពីផ្លាកសញ្ញាចរាចរណ៍ឱ្យបានច្បាស់  ។
លោកបានបន្ថែមថា ចំពោះវិស័យសាធារណការ គឺមន្ទីរបានធ្វើការជួសជុល ថែទាំ លុបសំបុកមាន់ កាយជួសជុលកន្លែងប៉ោងស្រុត ស្រោចកៅស៊ូលុបស្នាមប្រេះ សម្អាតលូកាត់ទទឹង និងលូបណ្ដោយផ្លូវ សម្អាតស្ពាន សម្អាតរុក្ខជាតិសងខាងផ្លូវ និងបរិក្ខាចរាចរណ៍ ជាដើម ។ 
 « ពាក់ព័ន្ធទៅនឹងវិស័យសាធារណការ រហូតមកដល់ពេលបច្ចុប្បន្ននេះ គិតជាការងារថែទាំជាប្រចាំនៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំនេះ គឺយើងសម្រេចនិងអនុវត្តបានប្រមាណជា៤៩ភាគរយហើយ យើងនឹងបន្តកិច្ចការងារនេះរហូតដល់ត្រីមាសទី៣ ដើម្បីសម្រេចឱ្យបានប្រមាណ៨០ភាគរយនៃគម្រោងនៅក្នុងឆ្នាំ២០២៥នេះ » ។ 
ក្នុងឱកាសនោះ លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន
ខេត្តត្បូងឃ្មុំ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ សូមមេត្តាកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ កុំរំលោភដីចំណីផ្លូវ ដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍវិស័យផ្លូវថ្នល់ និងប្រព័ន្ធលូតាមបណ្ដោយផ្លូវ និងសូមមានការអធ្យាស្រ័យខ្ពស់ នៅពេលដែលមានការដ្ឋាន សាងសង់ ជួសជុល និងថែទាំ ដែលតែងតែមានបញ្ហាហុយនិងស្ទះចរាចរណ៍ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់និង អធ្យាស្រ័យ និងចូលរួមគោរពច្បាប់ចរាចរណ៍ គឺកុំប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងកុំបើកបរហួសល្បឿនកំណត់ ៕