ថ្នាក់ដឹកនាំខេត្តសៀមរាប ចាត់ទុកការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាគុណប្រយោជន៍មនុស្សធម៌ និងជួយសង្រ្គោះអាយុជីវិតមនុស្ស

Narith | ថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥

MC.រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា និងមន្ទីរសុខាភិបាលខេត្ត បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ "យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត" នៅបរិវេណសួនច្បារខាងជើងព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
ព្រឹត្តិការណ៍បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលបានប្រព្រឹត្តនាពេលនេះ ពិតជាមានសារ:សំខាន់ ណាស់ សម្រាប់បំពេញនូវតម្រូវការចាំបាច់ ក្នុងការជួយសង្រ្គោះជីវិត។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ក្នុងឱកាសនោះថា ព្រឹត្តិការណ៍បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ត្រូវបានផ្តួចផ្តើមគំនិតបង្កើតឡើងដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តសៀមរាប។ លោកថា តម្រូវការឈាមពិតជាមានសារៈសំខាន់ណាស់ មិនមានរោងចក្រសម្រាប់ផលិតឈាមបាននោះឡើយ គឺមានតែចលនាគ្នាជាធ្លុង់មួយ ជាពិសេសយុវជន ដើម្បីបរិច្ចាគឈាមដោយស្ម័គ្រចិត្តប៉ុណ្ណោះ ខណៈតម្រូវការឈាមសម្រាប់សង្គ្រោះជីវិតមនុស្ស នៅតែបន្តកើតមានជារៀងរាល់ថ្ងៃ ហើយត្រូវការការចូលរួមជាបន្តបន្ទាប់ដោយគ្មានទីបញ្ចប់ដូចគ្នា។ លោកថា ការចូលរួមបរិច្ចាគឈាមពីសំណាក់បងប្អូន ក្មួយៗយុវជននៅពេលនេះ ពិតជាឆ្លើយតបនឹងតម្រូវការចាំបាច់ ការត្រៀមបម្រុងឈាម ខណៈស្ថានភាពប្រទេសជាតិក្នុងពេលបច្ចុប្បន្នផង និងរួមចំណែកជួយសង្គ្រោះជីវិតអ្នកជំងឺ ឬអ្នកមានគ្រោះថ្នាក់ដោយយថាហេតុណាមួយផង។ 
ការពិតយើងផ្តល់ឈាមហ្នឹងមានពីរចំណុច ទី១.យើងផ្តល់ដើម្បីចូលទៅក្នុងធនាគារឈាម ដើម្បីស្តុកទុក នៅពេលមន្ទីរពេទ្យមានការចាំបាច់ យើងត្រូវមានឈាមដើម្បីសង្រ្គោះ បើយើងនិយាយទៅគ្រោះថ្នាក់ចរាចរណ៍ ឧបទ្ទវហេតុផ្សេងៗ គ្រោះថ្នាក់ធម្មជាតិ។ ហើយដូចរាល់ថ្ងៃនេះយើងដឹងហើយ សភាពការណ៍ប្រទេសជាតិយើង សូម្បីក្មួយៗប្អូនៗ ក្រៅពីមន្ត្រីរាជការ ក៏ប្រហែលជាដឹងហើយ បងប្អូនកងទ័ពនៅសមភូមិមុខហ្នឹង កំពុងត្រៀមសភាពការណ៍ អីចឹងបើមានហេតុការណ៍ណាមួយដែលចាំបាច់កើតឡើង គឺយើងត្រូវការឈាមហើយ ហើយយើងអត់មានរោងចក្រណាកុម្ម៉ង់បានដូចវ៉ាក់សាំងដូចអីបានទេ អីចឹងមានតែការត្រៀមបម្រុង អីចឹងក្នុងឱកាសនេះ តាមការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី ជាពិសេសការផ្តួចផ្តើមលោកឆៃយ៉ា គឺត្រឹមត្រូវ។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តបរិច្ចាគឈាម និងបន្តអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមស្មារតីចូលរួមបរិច្ចាគឈាម ដើម្បីសកម្មភាពមនុស្សធម៌ និងជាគុណប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គមជាតិ។
សូមជម្រាបថា ព្រឹត្តិការណ៍បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ "យើងរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត" រៀបចំឡើងនៅបរិវេណសួនច្បារខាងជើងព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។ គិតត្រឹមម៉ោង ១២:០០នាទីថ្ងៃត្រង់  មានបងប្អូនស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម បានចំនួន៥៦៣នាក់ ក្នុងនោះ បូមបាន ៤៤៥នាក់ និងអ្នកបូមមិនបាន ១១៨នាក់ដោយពុំគ្រប់លក្ខខណ្ឌ។ ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង បងប្អូនប្រជាពលរដ្ឋ សូមបន្តចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតបងប្អូនប្រជាពលរដ្ឋយើង៕