ថ្ងៃស្អែកនេះ វិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី៖ គេថា គ្មានកម្លាំងអ្វីខ្លាំងជាងសាមគ្គីទេ!

009 | ថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2025

សូមគោរពជម្រាបជូនថា នៅថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ស្អែកនេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០ នាទី ថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជំហានដំបូង»នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «គេថា គ្មានកម្លាំងអ្វីខ្លាំងជាងសាមគ្គីទេ!»។ តើអ្វីទៅជា«សាមគ្គី»? តើគុណតម្លៃនៃ«សាមគ្គី» ពិតជាកម្លាំងដ៏ខ្លាំងដែលនាំឱ្យសង្គម និងសកលលោកមាន​សុខដុមនីយកម្ម និងវឌ្ឍនភាពប្រាកដមែន? លោកបណ្ឌិត ប្រាក់ សម្ផស្ស សាស្ត្រាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកចំណេះដឹង ទស្សនៈអប់រំ និងរង់ចាំឆ្លើយតបនូវរាល់ចម្ងល់នានា របស់លោកអ្នកជុំវិញប្រធានបទនេះ។ 
ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ មានមតិយោបល់ ឬចម្ងល់ សូមអញ្ជើញហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ ០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨ / ០១០ ២២៧ ៩១៨ 
ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃស្អែកវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

ថ្ងៃស្អែកនេះ វិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី៖ គេថា គ្មានកម្លាំងអ្វីខ្លាំងជាងសាមគ្គីទេ!