សម្តេចតេជោ ស្នើបង់ក្លាដែសគាំទ្រកម្ពុជា ចំពោះជម្លោះព្រំដែនរវាងកម្ពុជា-ថៃ

Narith | ថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃទី១៩ មិថុនា ឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យមេដឹកនាំបង់ក្លាដែសគាំទ្រកម្ពុជា ចំពោះជម្លោះព្រំដែនរវាងកម្ពុជា និងថៃកាលពីចុងខែឧសភា ហើយបានបន្តអូសបន្លាយរហូតមកដល់សព្វថ្ងៃ  ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយបញ្ចប់ជំនួបរវាងសម្តេចតេជោនិងឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស នៅព្រឹកថ្ងៃ១៩ ខែមិថុនាថា សម្ដេចតេជោបានស្នើឲ្យបង់ក្លាដែសគាំទ្រកម្ពុជាទាក់ទងទៅនឹងស្ថានភាពព្រំដែនកម្ពុជា និងថៃ ដោយសម្ដេចបានពន្យល់អំពីហេតុការណ៍ដែលបានកើតឡើងថ្មីៗនេះ។
ឯកឧត្តមបន្តថា ជាមួយគ្នានេះ សម្តេចតេជោក៏បានស្នើរដ្ឋាភិបាលបង់ក្លាដែសគាំទ្រចំហកម្ពុជាដែលលើកឡើង និងយន្តការដោះស្រាយបញ្ហាដោយសន្តិវិធី ពិសេសការរុញបញ្ហាព្រំដែនទៅយន្តការច្បាប់អន្តរជាតិ ពោលគឺទៅកាន់តុលាការយុត្តិធម៌អន្តរជាត (ICJ) ។
សំឡេង  “សម្តេចតេជោបានពន្យល់ពីការកើតឡើងជម្លោះព្រំដែនរវាងកម្ពុជានិងថៃដែលបង្កឡើងដោយភាគីថៃ ដោយចាប់ផ្តើមពីការបាញ់សម្លាប់ទាហានខ្មែរកាលពីថ្ងៃទី២៨ ខែឧសភា និងសកម្មភាពរបស់ថៃដែលបានធ្វើគឃ្លើនមកលើកម្ពុជាតាមរយៈការបិទច្រកព្រំដែនជាឯកតោភាគី។ សម្តេចស្នើឲ្យរដ្ឋាភិបាលបង់ក្លាដែសគាំទ្រកម្ពុជាចំពោះការដោះស្រាយដោយសន្តិវិធី”។ 

បើតាមឯកឧត្តមអ្នកនាំពាក្យ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានគាំទ្រគោលជំហរកម្ពុជាបញ្ជូនសំណុំរឿងព្រំដែនទៅតុលាការអន្តរជាតិ។ ជាមួយគ្នានេះទូតបង់ក្លាដែសក៏បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដោយចាត់ទុកសម្ដេចតេជោជាមេដឹកនាំដ៏អស្ចារ្យ ជាមេដឹកនាំដែលគួរឲ្យគោរពក្នុងចំណោមមេដឹកនាំល្បីៗនៅលើពិភពលោក ៕