ក្រសួងព័ត៌មាន នឹងយកថ្នាំពេទ្យ សម្ភារៈថែទាំសុខភាព ចែកជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ

Narith | ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ១៩ មិថុនា ២០២៥
MC៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណជូនចំពោះក្រុមហ៊ុន  យូណាយធីត ហ្វាម៉ា ( ខេមបូឌា ) United Pharma (Cambodia) ដែលបានផ្តល់ថ្នាំពេទ្យ និងសម្ភារៈថែទាំសុខភាព យ៉ាងច្រើនមកដល់ក្រសួងព័ត៌មាន ដើម្បីទុកយកទៅចែកជូនដល់ កងទ័ពនៅជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនពីតំបន់ប្រឈមនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ ដែលការចែកជូននេះគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥  ។ ការថ្លែងអំណរគុណនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួប ដើម្បីទទួលអំណោយថ្នាំពេទ្យ ពី លោក Michael Reyes អគ្គនាយកក្រុមហ៊ុន United Pharma (Cambodia ) លោក ជីវ ដេវីត ប្រធានផ្នែកទីផ្សារ និងលោក ទី សុភាព ប្រធានផ្នែកបញ្ជិការឱសថ និងគុណភាពឱសថ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។
      ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានចាត់ទុកថា ការផ្តល់នូវថ្នាំពេទ្យពីក្រុមហ៊ុន យូណាយធីត ហ្វាម៉ា ( ខេមបូឌា ) ដល់ក្រសួងព័ត៌មាន គឺបានបង្ហាញពីទឹកចិត្តដ៏ប្រពៃថ្លៃថ្លា បង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការយកចិត្តទុកដាក់ដល់សុខភាពរបស់កងទ័ពជួរមុខដែលកំពុងបំពេញការងារការពារទឹកដី ជាពិសេសក្នុងសកម្មភាពរួមចំណែកដ៏ សំខាន់លើកិច្ចគាំពារ និងការងារមនុស្សធម៌របស់ក្រសួងព័ត៌មាន។
   លោក Michael Reyes បានគូសបញ្ជាក់ថា ការចូលរួមរបស់ក្រុមហ៊ុន United Pharma (Cambodia) ជាមួយក្រសួងព័ត៌មាន ក្នុងការផ្តល់ថ្នាំព្យាបាលជំងឺទៅឲ្យកងទព័នៅតំបន់ជួរមុខ ដែលជាការគិតគួរដល់សុខភាពរបស់ប្រជាពលរដ្ឋ និងកងទ័ព ។ សកម្មភាពមនុស្សធម៌របស់ក្រសួងព័ត៌មានគឺស្របតាមបេសកកម្មរបស់ក្រុមហ៊ុនក្នុងការធ្វើយ៉ាងដើម្បីឲ្យសុខមាលភាពរបស់ប្រជាជនកម្ពុជាបានកាន់តែល្អប្រសើរឡើង ផ្តើមចេញពីមនុស្សម្នាក់ៗ និងជាការបង្ហាញនូវសាមគ្គីភាពរវាងខ្មែរ ជួយខ្មែរ ពិសេសផ្សារភ្ជាប់ជាមួយបងៗកងទ័ពនៅនៅជួរមុខ។
   សូមជម្រាបថា អំណោយថ្នាំពេទ្យរបស់ក្រុមហ៊ុន United Pharma (Cambodia) ផ្តល់ដល់ក្រសួងព័ត៌មាន នាឱកាសនេះរួមមាន - Decolgen Forte 3,000 ប្រអប់ ឬ 300,000 គ្រាប់ សម្រាប់ព្យាបាល អាការ: ផ្តាសាយ ហៀរសំបោរ តឹងច្រមុះ ក្តៅខ្លួន , Alaxan FR 1,000 ប្រអប់ ឬ 100,000 គ្រាប់, សម្រាប់បំបាត់ការឈឺចាប់គ្រប់ប្រភេទ ដូចជា ឈឺខ្លួនប្រាណ ឈឺក្បាល ឈឺធ្មេញ ឈឺចង្កេះ និង ចុករោយដៃ ជើង, សំឡីអនាម័យ pH Care 2,000 ដុំ -និងក្រដាសសើមអនាម័យស្ត្រី pH Care 1,000 កញ្ចប់, សរុបជាថវិកាចំនួន ២៣ ០០០ដុល្លារ ៕