សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង យាងសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយប្រគេនព្រះសង្ឃ និងគ្រួសារយោធិន ១.៣១០ គ្រួសារ ដែលស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម

009 | ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ មន្ទួីរព័ត៌មានខេត្តព្រះវិហារ

ព្រះវិហារ៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យ ប្រទានដល់បងប្អូនប្រជាពលរដ្ឋសរុប ១.៣១០ គ្រួសារ ដែលបានជម្លៀសខ្លួនមកពី ៧ ភូមិ ដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងកំពុងមកស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយោធិនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ពិសេសការរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចបានមានសង្ឃដីកាបញ្ជាក់ថា អំណោយដែលបាននាំយកមកប្រទានជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកពីការចូលរួមរបស់ក្រុមការងារ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយសម្រាលការលំបាក និងដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលនេះគឺជាកិច្ចការដែលសម្តេចបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី និងការយកអាសាគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់លើរាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប។

ក្នុងឱកាសនោះ សម្តេចបានថ្លែងកោតសរសើរនិងថ្លែងអំណរគុណ យ៉ាងស្មោះអស់ពីហឫទ័យចំពោះព្រះចៅអធិការវត្តពោធិ៍៥០០០ដើម ដែលបានអនុញ្ញាត និងផ្តល់ទីកន្លែងសម្រាប់ប្រជាពលរដ្ឋរងគ្រោះបានស្នាក់នៅបណ្ដោះអាសន្ន ព្រមទាំងរដ្ឋបាលខេត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់ និងចាត់ចែងយ៉ាងសកម្មក្នុងការជួយសង្គ្រោះ និងសម្រួលដល់ការស្នាក់នៅរបស់ប្រជាពលរដ្ឋរងគ្រោះ និងការទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលបង្ហាញពីការចូលរួមរវាងពុទ្ធចក្រ និងអាណាចក្រត្រូវដើរទន្ទឹមគ្នា មិនអាចខ្វះគ្នាបានទេ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមជាតិទាំងផ្នែកស្មារតី និងសម្ភារៈ។

សម្តេចបានសង្ឃដីកាបន្ថែមថា នេះជាការរួបរួមកម្លាំង និងបង្ហាញពីការរួមគ្នាជាធ្លុងមួយជាមួយបងប្អូនខ្មែរ គ្រួសារកងកម្លាំងជួរមុខ និងចូលរួមជាស្មារតីរួមគ្នាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិរបស់យើងក្នុងការការពារបូរណភាពទឹកដី ការពារប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ប្រទេសជាតិ៕