អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយក្រុងបាត់ដំបង សំណួមពរដល់ប្រជាពលរដ្ឋទាំងអស់សូមគាំទ្រផលិតផលក្នុងស្រុក ខណៈតម្លៃសមរម្យមិនមានការដំឡើងថ្លៃនោះទេ

009 | ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ឈឿន ថៃកឿវិទ្យុជាតិចំការចេកខេត្តបាត់ដំបង

បាត់ដំបង៖ អាជីវករលក់បន្លែផ្លែឈើនៅផ្សារបន្លែ ភួ ពុយ ក្នុងក្រុងបាត់ដំបងដែលជាផ្សារដ៏ធំមួយក្នុងការចែកចាយ បោះដុំ លក់រាយបន្លែផ្លែឈើច្រើនប្រភេទ អំពាវនាវនិងសំណួមពរដល់បងប្អូនប្រជាពលរដ្ឋ គាំទ្រផលិតផលក្នុងស្រុក ហើយចំពោះតម្លៃធូរថ្លៃសមរម្យ មិនមានការតំឡើងតម្លៃនោះទេ ។ 

កំពុងអង្គុយលក់ស្ពៃតឿ បោះដុំនិងលក់រាយ នៅផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង អ្នកស្រី កៅ សារ៉ាន់ អាជីវករ លក់បន្លែជាច្រើនឆ្នាំបានប្រាប់ឱ្យដឹងថា  បន្លែស្ពៃតឿនេះ យកមកពីស្រុកបាណន់ នៅខាងកំពីងពួយជាផលិតផលក្នុងស្រុកដែលកសិករដាំដុះខ្លួនឯងផ្ទាល់។ ដោយក្នុងមួយថ្ងៃនាំចូលមកលក់៥០០គីឡូក្រាម ហើយលក់អស់ៗ ។

លោកស្រីបានបន្ថែមថា ស្ពៃតឿទិញចូល ១គីឡូក្រាម តម្លៃជាងពីរពាន់រៀល ខណៈលក់ចេញ បីពាន់រៀល ។ 

ចំណែកឯ អាជីវករ ស៊ី ស្រីនាង លក់ ផ្លែល្ហុង ត្រប់ស្រួយ និងល្ពៅ នៅផ្សារបន្លែ ភួ ពុយដែលនោះបានលើកឡើងថា បន្លែទាំងនេះ ជាផលិតផលក្នុងស្រុក ល្ហុងយកមកពីស្អាង ត្រប់ស្រួយយកមកពីអក្សរតេ ក្រពើពីរ ។ ស្រីនាង បានបន្ថែមថា ចំពោះផ្លែល្ហុងយកមកលក់អស់ក្នុងមួយថ្ងៃជាង៣តោន ចំពោះតម្លៃលក់ចេញ ១គីឡូក្រាម ៣០០រៀល ក្នុងមួយថង់ទម្ងន់១០គីឡូក្រាម បីពាន់រៀល ។ អាជីវកររូបនេះ«សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គាំទ្រកសិផលខ្មែរ ដោយជួយទិញ ជួយទទួលទានផលដំណាំរបស់កសិករយើង»។

រីឯ កញ្ញា ស្រី ណុច អាជីករលក់ផែ្លឈើ ផ្សារភូពុយ ក្រុងបាត់ដំបង បានអះអាងថា ផ្លែទុរេនគិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ គឺសម្បូរច្រើនដែលជាផលិតផលក្នុងស្រុក ដែលផ្លែទុរេនលេខ១មានតម្លៃ១៥០០០រៀលក្នុងមួយគីឡូក្រាម ពិសេសផ្លែទុរេនល្បីនៅស្រុកសំឡូតខេត្តបាត់ដំបង។  កញ្ញាអំពាវនាវថា សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ហើយគិតថាទុរេននាំចូលពីប្រទេសជិតខាង បើបងប្អូនចង់បានទុរេនផលិតផលក្នុងស្រុក គឺអាចទៅរកទិញបាន នៅផ្សារភូពុយ ក្រុងបាត់ដំបង ។ 

លោក ហ៊ិន វុឌ្ឍី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាតដំបង បានថ្លែងឱ្យដឹងថាបើយោងតាមទិន្នន័យពីម្ចាស់ផ្សារ មាន បន្លែផ្លែឈើគ្រប់មុខមានការនាំចូលមកផ្សារបន្លែ ភួ ពុយ ប្រហែលជាង១ពាន់តោនក្នុងមួយថ្ងៃ ។ ក្នុងនោះលោកបានបន្ថែមថាមានបន្លែនាំចូលពីក្រៅប្រទេស​ប្រហែល៦០០តោនមានពីប្រទេសចិន និងវៀតណាម ។

បន្ទាប់មក ធ្វើការរបែងចែកជុំវិញខេត្ត មាននាំទៅបណ្ដាខេត្តដូចជា ខេត្តបន្ទាមានជ័យ សៀមរាបខេត្តពោធិ៍សាត់និងខេត្តចំនួនទៀត។

លោក អនុប្រធានមន្ទីរពាណិជ្ជកម្មរូបនេះ បានបន្ដលើកឡើងថា សម្រាប់បន្លែផ្លែឈើក្នុងស្រុកមាន រាជធានីភ្នំពេញនិង ខេត្តមួយចំនួនទៀត ពិសេសមានផលិតផលពីបណ្ដាស្រុកទាំង១៤  ក្នុងខេត្តបាត់ដំបង  នាំចូលមានប្រហែល៤០០តោន   ៕  