អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៖ កម្ពុជាមិនមែនជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដូចថៃចោទទេ

Narith | ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ២០ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឆ្លើយតបទៅនឹងការចោទប្រកាន់របស់រដ្ឋមន្រ្តីក្រសួងឌីជីថលថៃថា កម្ពុជាពុំមែនជាមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ។

ការលើកឡើងរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃនេះ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងឌីជីថលថៃបានចោទប្រកាន់កម្ពុជាថា ជាកន្លែងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ហើយត្រូវបានសារព័ត៌មានថៃយកមកផ្សព្វផ្សាយជាបន្តបន្ទាប់ ។
លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍នៅថ្ងៃទី២០ ខែមិថុនា ដោយសម្តីរបស់រដ្ឋមន្រ្តីក្រសួងឌីជីថលថៃប្រៀបបីដូចជាសម្តីកូនក្មេងបៀមដៃនិយាយមិនដឹងទិសតំបន់ដែលមិនសក្តិសមជាថ្នាក់ដឹកនាំរបស់ក្រសួងឌីជីថលថៃទាល់តែសោះ ។

លោកក៏ផ្តាំទៅរដ្ឋមន្រ្តីថៃរូបនេះថា មុននិយាយអ្វីមួយចេញមកគួរគិតពិចារណាឲ្យបានម៉ត់ចត់បន្តិចដោយផ្អែកលើភស្តុតាងឲ្យបានស៊ីជម្រៅ និងផ្អែកតាមបែបការទូតផងដែរ ។ លោកថា កន្លងមកក៏មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយជាច្រើនករណីដែរ អំពីប្រទេសថៃមានករណីឆបោកតាមអនឡាញ។
សំឡេង “កម្ពុជាគឺមិនមែនជាការិយាល័យរបស់ឧក្រិដ្ឋជនឆបោកតាមអនឡាញ ដូចការលើកឡើងរបស់ក្រុមនេះក្រុមនោះ ឬក៏ប្រទេសនេះប្រទេសនោះ ។ កម្ពុជាគឺរួមដៃជាមួយពិភពលោក ដើម្បីទប់ស្កាត់បង្ការ បង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ។ ក្នុងនោះមានបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ជួញដូរមនុស្ស បទល្មើសសម្អាតប្រាក់ និងបទល្មើសអន្តរជាតិជាច្រើនផ្សេងទៀត” ។
ជាមួយគ្នានេះដែរ លោក ទូច សុឃៈ ក៏មិនបានចាត់ទុកប្រទេសណាមួយក្នុងពិភពលោកថា ជាឃ្លាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដូចរដ្ឋមន្រ្តីក្រសួងឌីជីថលថៃនោះដែរ៕