អភិបាលខេត្តកោះកុង រំពឹងថា នឹងទទួលបានភ្ញៀវទេសចរមកលេងខេត្តកោះកុងច្រើនបន្ថែមទៀត បន្ទាប់ពីមានការតភ្ជាប់ផ្លូវល្អស្អាតទៅកាន់បណ្តាខេត្តមួយចំនួនទៀត

Narith | ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ៦ ២០២៥

ភ្នំពេញ ៖ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដាក់ក្តីរំពឹងថា នឹងទទួលភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តកោះកុងជាច្រើនបន្ថែមទៀត បន្ទាប់ពីមានការតភ្ជាប់ផ្លូវល្អស្អាតទៅកាន់បណ្តាខេត្តមួយចំនួនទៀតជាពិសេសផ្លូវជាតិលេខ១០ ពីខេត្តបាត់ដំបងនិងខេត្តកោះកុង។

  ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកម្មវិធីផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន «បណ្តុះគំនិតស្អាតនិងបៃតង នៅតាមសហគមន៍» នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា ការតភ្ជាប់ជាមួយផ្លូវជាតិលេខ១០ រវាងខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់ខេត្តកោះកុងនឹងធ្វើឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកទស្សនាខេត្តកោះកុងកាន់តែច្រើនបន្ថែមទៀត។ ជាក់ស្តែង កាលពីពេលថ្មីកន្លងទៅនេះ ក្នុងឱកាសនៃព្រះរាជពិធី ចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ភ្ញៀវទេសចរជាច្រើនបានមកលេងខេត្តកោះកុង ដែលធ្វើឱ្យគ្មានកន្លែងសម្រាប់ស្នាក់នៅរហូតឈានទៅស្នាក់នៅក្នុងវត្ត។
លោកជំទាវ អភិបាលខេត្ត ក៏បានរំពឹងថា នៅពេលខាងមុខនេះ ខេត្តកោះកុងនឹងទទួលបានភ្ញៀវទេសចរមកទស្សនាច្រើនបន្ថែមទៀត។ បន្ថែមពីនោះទៀត ដើម្បីទទួលភ្ញៀវទេសចរដែលមានបំណងមកខេត្តកោះកុង លោកជំទាវ នឹងជំរុញឱ្យមាន ការសាងសង់កន្លែងស្នាក់នៅ ដូចជា សណ្ឋាគារ ផ្ទះសំណាក់ និងការស្នាក់នៅបែបបោះតង់ផងដែរ។
សូមបញ្ជាក់ថា ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី និងព្រះរាជពិធីច្រត់ព្រះនង្គ័ល កាលពីពេលកន្លងទៅ ភ្ញៀវទេសចរស្នាក់នៅ និងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង មានចំនួន៧៥,១៨៦ នាក់។ មូលហេតុនៃការកើនឡើងភ្ញៀវទេសចរដោយសារផ្លូវជាតិលេខ១០ និងលេខ៤៨ បានសម្រេចការសាងសង់ស្ទើរតែ ១០០% ដែលបានផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ៕