សម្តេចធិបតីជំរុញឱ្យអ្នកវិនិយោគបន្តមកបណ្ដាក់ទុននៅកម្ពុជា បើទោះបីជាកម្ពុជាកំពុងមានបញ្ហានៅតាមព្រំដែនកម្ពុជា ថៃ 

Chuon Bona | ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា ២០ ០៦ ២៥
ភ្នំពេញ៖ សម្តេចធិបតីហ៊ុន ម៉ាណែត បានជំរុញឱ្យអ្នកវិនិយោគបន្តមកបណ្ដាក់ទុននៅកម្ពុជា បើទោះបីជាកម្ពុជាកំពុងមានបញ្ហានៅតាមព្រំដែនកម្ពុជា ថៃ បន្ទាប់ពីរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយដោយសន្ដិវិធី។
ការជំរុញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិធីពិសាភោជនាហារសាមគ្គីឆ្នាំ២០២៥ ដែលរៀបចំដោយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នៅរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥នេះ ។
សម្ដេចធិបតីបានមានប្រសាសន៍ប្រាប់ដល់វិនិយោគិនជាតិ អន្តរជាតិ កុំព្រួយបារម្ភលើបញ្ហាព្រំដែនបន្តិចបន្ដួចជាមួយថៃ ហើយបន្តជ្រើសរើសយកការវិនិយោគនៅកម្ពុជា ដែលកំពុងមានសក្ដានុពលសម្រាប់ការវិនិយោគលើវិស័យជាច្រើន។
សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលខិតខំពង្រឹងបរិយាកាសល្អ ដើម្បីធានាបាននូវស្ថេរភាពនិងលំនឹងនូវការវិនិយោគរបស់អ្នកវិនិយោគ និងការពារផលប្រយោជន៍ផ្សេងៗរបស់របស់អ្នកវិនិយោគក្នុង និងក្រៅប្រទេស។ ក្នុងន័យនេះ រាជរដ្ឋាភិបាលអាណត្តិទី ៧ បានដាក់ចេញនូវការលើកទឹកចិត្តជាច្រើនដល់អ្នកវិនិយោគិនមកវិនិយោគនៅកម្ពុជា។
សម្ដេចធិបតីបានមានប្រសាសន៍លើកទឹកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិជ្រើរើសយកកម្ពុជា ដើម្បីធ្វើការបណ្ដាក់ទុនវិនិយោគ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្ត និងសម្របសម្រួលគ្រប់កាលៈទេសៈជួយដល់វិនិយោគិនទាំងអស់។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានកោតសរសើរសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានខិតខំបំពេញការងាររបស់ខ្លួនបង្កើតកិច្ចប្រតិបត្តិការទាក់ទាញវិនិយោគមកកម្ពុជា និងបានគៀងគជំនួយសង្គមកិច្ចជាច្រើន និងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនផងដែរ៕