សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូខ្ពស់ ចំពោះវិនិយោគិនគ្រប់រូប ដោយគ្មានការរើសអើង

Narith | ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២០ ០៦ ២០២៥)
ភ្នំពេញ​៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្ត ដល់បណ្តាវិនិយោគិនជាតិ និងអន្តរជាតិ ជាពិសេសភ្ញៀវបរទេសថ្មីៗ ជ្រើសយកកម្ពុជា ជាទីតាំងសម្រាប់រាល់កិច្ចការងារសហការ ពីព្រោះថារាជរដ្ឋាភិបាល កម្ពុជា តែងតែគិតគូខ្ពស់ ចំពោះការវិនិយោគ និងវិនិយោគិនគ្រប់រូប ដោយគ្មានការរើសអើង ។ 
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ១ឆ្នាំ របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិធីពិសាភោជនាហារសាមគ្គី ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា គឺជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ និងទ្វេភាគីជាច្រើន ដែលបានជួយបើកច្រកទីផ្សារជាច្រើន នៅក្នុងនោះ កម្ពុជា មានទីផ្សារអាស៊ាន ដែលមានប្រជាជន ជាង៦៦២លាននាក់ ហើយកម្ពុជា ក៏ជាទីផ្សារនៃបណ្តាប្រទេសជាសមាជិក RCEP ដែលមានប្រជាជនសរុប ប្រមាណជាង២,៣ពាន់នាក់ ខណៈទីផ្សារទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ផលិតកម្ម ការផ្គត់ផ្គង់ទំនិញ ផលិតផល សេវាកម្ម និងបណ្តារោងចក្រសហគ្រាស របស់វិនិយោគិនគ្រប់រូប ។
បន្ថែមលើនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានថ្លែងថា ជាមួយនឹងបរិយាកាសដ៏អំណោយផលរបស់កម្ពុជា រាជរដ្ឋាភិបាល ក៏បានខិតខំពង្រឹងនូវបរិកាសធុរកិច្ចនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីធានាបាននូវស្ថេរភាព ក៏ដូចជាលំនឹង នៃការវិនិយោគរបស់អ្នកវិនិយោគិន ក៏ដូចជាការការពារផលប្រយោជន៍ផ្សេងៗ របស់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ។ 
"នៅក្នុងន័យនេះ រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ក៏បានដាក់ចេញជាច្រើននូវការលើកទឹកចិត្តបន្ថែមទៀត នៅក្នុងការទាក់ទាញ និងថែរក្សា នូវការវិនិយោគនៅកម្ពុជា ចំពោះកិច្ចការទាំងអស់នេះ នៅក្នុងឱកាសដ៏ប្រពៃនេះ ខ្ញុំសូមលើកទឹកចិត្ត បណ្តាវិនិយោគិនចិន វិនិយោគិនជាតិ និងអន្តរជាតិជាពិសេសភ្ញៀវបរទេសថ្មីៗ សូមសម្រេចចិត្តជ្រើសយកកម្ពុជា ជាទីតាំងសម្រាប់រាល់កិច្ចការងារសហការ ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូខ្ពស់ចំពោះការវិនិយោគ និងវិនិយោគិនគ្រប់រូប ដោយគ្មានការរើសអើង"៕