សម្តេចព្រះពោធិវង្ស ណយ ច្រឹក និងលោកជំទាវបណ្ឌិត ជា សិរី ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ១,២៧០គ្រួសារ នៅខេត្តព្រះវិហារ

009 | ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2025

ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចព្រះពោធិវង្ស ណយ ច្រឹក ព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានយាង និងអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១,២៧០គ្រួសារ ដែលកំពុងស្នាក់អាស្រ័យនៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

ក្នុងឱកាសនោះអាជ្ញាធរខេត្តព្រះវិហារ និងប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចព្រះសង្ឃនាយករង និងលោកជំទាវបណ្ឌិត ជា សិរី ព្រមទាំងសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកឧបត្ថម្ភអំណោយដ៏មានតម្លៃនេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងទឹកចិត្តសប្បុរសធម៌ដ៏ឧត្តុង្គឧត្តម។ សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការរួបរួមគ្នាក្នុងសង្គម ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។

អំណោយដ៏ថ្លៃថ្លាដែលបានចែកជូនដល់ប្រជាពលរដ្ឋនាពេលនេះ រួមមាន៖ អង្ករ ចំនួន ២០ តោន, ទឹកត្រី ១០០យួរ, ទឹកស៊ីអ៊ីវ ១០០យួរ, អំបិល ១,០០០គីឡូក្រាម, មី ២០០កេស, ពងមាន់ ១០,០០០គ្រាប់ និងថវិកាចំនួន ១០០,០០០រៀល ក្នុងមួយគ្រួសារ៕