នៅថ្ងៃសៅរ៍ទី២១ខែមិថុនាឆ្នាំ២០២៥វេលាម៉ោង១១:០០នាទីវិទ្យុជាតិកម្ពុជា នឹងផ្សាយកម្មវិធីកិច្ចពិភាក្សាតុមូលប្រចាំខែ ក្រោមប្រធានបទគាំពាររសុខុមាលភាពកុមារ៖ ហាមលក់ចំណីអាហារ គ្មានសុវត្ថិភាព និងភេសជ្ជៈផ្អែមក្នុងសាលារៀន

009 | ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2025

សូមគោរពជម្រាបជូនថា នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០នាទី ថ្ងៃត្រង់ វិទ្យុជាតិកម្ពុជា AM918KHz និងវិទ្យុវត្តភ្នំFM105.70 MHz នឹងផ្សាយកម្មវិធី«កិច្ចពិភាក្សាតុមូល»ប្រចាំខែ ក្រោមប្រធានបទ៖«គាំពាររសុខុមាលភាពកុមារ៖ ហាមលក់ចំណីអាហារ គ្មានសុវត្ថិភាព និងភេសជ្ជៈផ្អែមក្នុងសាលារៀន»។» ។
វាគ្មិនកិត្ដិយស៖ 
១-កញ្ញា ហ៊ុន សោភ័ណ អនុប្រធានការិយាល័យកិច្ចការទូទៅ នៃយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំយុវជន និងកីឡា ។
២-លោក ហូយ គឹមសែ ប្រធានគណ:គ្រប់គ្រងសាលាបឋមសិក្សា ព្រះនរោត្តម ។ 
៣-លោក សូ ធី នាយកសាលាបឋមសិក្សាចតុមុខ ។ 
អ្នកសម្របសម្រួលកម្មវិធី៖ លោក ថុល ងនថៃ។
សូមបញ្ជាក់ជូនថា កម្មវិធី«កិច្ចពិភាក្សាតុមូល»នេះ ផ្សាយនៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ សប្ដាហ៍ទីIII/IV នៃខែនីមួយៗ វេលាម៉ោង១១:០០នាទី-១២:០០នាទីថ្ងៃត្រង់ និងផ្សាយឡើងវិញនៅថ្ងៃសៅរ៍-អាទិត្យ សប្ដាហ៍ទីI នៃខែបន្ទាប់ វេលាម៉ោងដដែល លើរលកអាកាសវិទ្យុជាតិកម្ពុជា និងលើហ្វេសប៊ុកផេកនៃ«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា» ផងដែរ។
សូមគោរពអញ្ជើញលោកអ្នកនាងរង់ចាំតាមដានស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅវេលាម៉ោង១១:០០នាទី ដោយមេត្រី!!!

នៅថ្ងៃសៅរ៍ទី២១ខែមិថុនាឆ្នាំ២០២៥វេលាម៉ោង១១:០០នាទីវិទ្យុជាតិកម្ពុជា នឹងផ្សាយកម្មវិធីកិច្ចពិភាក្សាតុមូលប្រចាំខែ ក្រោមប្រធានបទគាំពាររសុខុមាលភាពកុមារ៖ ហាមលក់ចំណីអាហារ គ្មានសុវត្ថិភាព និងភេសជ្ជៈផ្អែមក្នុងសាលារៀន