គណៈប្រតិភូអគ្គនាយកដ្ឋានអន្តោប្រវេសន៍អញ្ជើញចុះពិនិត្យនិងសំណេះសំណាលសួរសុខទុក្ខជាមួយកងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ

009 | ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ អត្ថបទ ដោយមន្ទីរព័ត៌មានខេត្តប៉ៃលិន

ប៉ៃលិន៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អមដំណើរដោយ ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងសហការីជាច្រើនរូប អញ្ជើញចុះពិនិត្យនិងសំណេះសំណាលសួរសុខទុក្ខជាមួយកងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតនៅក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានមានប្រសាសន៍ កោតសរសើរដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅច្រកទ្ទារព្រំដែន ក្នុងការសម្រួលដល់បងប្អូនប្រជាពលរដ្ឋ កម្ពុជា និងបរទេស ដែលធ្វើដំណើរឆ្លងកាត់ចេញចូលទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ជាពិសេសបានយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋដែលចេញចូលជាប្រចាំធ្វើការក្នុងប្រទេសថៃបានល្អប្រសើរក្នុងរយៈពេលកន្លងមក ជាមួយនឹងការ គ្រប់គ្រងត្រួតពិនិត្យភាពមិនប្រក្រតីនានារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ។ ឯកឧត្តមបន្តថា៖ក្នុងរយៈពេលចុងក្រោយនេះសភាពការណ៍ទូទៅនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃមានការប្រែប្រួលជាបន្តបន្ទាប់ដូច្នេះហើយសូមឱ្យកម្លាំងនគរបាលដែលប្រចាំការនៅតាមច្រកទ្វារព្រំដែនត្រូវខិតខំយកចិត្តទុកដាក់ ជាពិសេសគោរពតាមការណែនាំរបស់អគ្គនាយកដ្ឋាន របស់ក្រសួងមហាផ្ទៃឲ្យបានជាប់ជាប្រចាំ ក្នុងការបម្រើសេវាជូនប្រជាជន ជាពិសេសត្រូវគោរពបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគិតគូរពីជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋ។ 
ឯកឧត្តមក៏បានសំណូមពរឲ្យមន្ត្រីនគរបាលអន្តោប្រវេសន៍ដែលមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរយើងដែលត្រូវវិលត្រឡប់ចូលមកក្នុងប្រទេសវិញ ទោះបីជាបងប្អូនមានឯកសារផ្លូវការក្ដីឬមិនមានឯកសារត្រូវយកចិត្តទុកដាក់ក្នុងការទទួលយកបងប្អូនប្រកបដោយការទទួលខុសត្រូវក្នុងនាមជាបងប្អូនសាច់ឈាមគ្រួសារខ្មែរទាំងអស់គ្នា។ ជាមួយគ្នានេះក៏ត្រូវសហការជាមួយកម្លាំង និងផ្នែកពាក់ព័ន្ធនានាដែលប្រចាំការនៅច្រកទ្វារអន្តរជាតិព្រំក្នុងការធានានិរន្តរភាព និងប្រសិទ្ធភាពការងារ ជាពិសេសនៅក្នុងអំឡុងពេលនេះ ត្រូវសហការជាមួយផ្នែកពាក់ព័ន្ធផ្សេងៗទៀតជាពិសេសការផ្ដល់ព័ត៌មានពាក់ព័ន្ធនិងការស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជា នៅពេលដែលបងប្អូនពលករយើងដែលវិលត្រឡប់ពីប្រទេសថៃវិញ។ 
គួរបញ្ជាក់ថា៖ ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន និងច្រកបានផាកាត ខេត្តចាន់បុរី ព្រះរាជាណាចក្រថៃ សកម្មភាពនៃការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ និងការដោះដូរទំនិញមានសភាពធម្មតា ។ ប៉ុន្តែចាប់ពីក្រោយថ្ងៃទី ៧ខែមិថុនាឆ្នាំ២០២៥មក ភាគីថៃបានបិទព្រំដែនជាឯកតោភាគី និងដោយបានសម្រួលពេលវេលានៃការចេញចូល ដោយបើកច្រកព្រំដែននៅវេលាម៉ោង ៨:០០ ព្រឹក និងបិទច្រកនៅវេលាម៉ោង ៤រសៀល។ ឆ្លើយតបទៅនឹងការប្រែប្រួលជាឯកតោភាគីនេះ ភាគីកម្ពុជាបានឆ្លើយតបជាមួយនឹងការបើកច្រកព្រំដែននៅវេលាម៉ោង ៩.០០នាទីព្រឹកហើយបិទច្រកនៅវេលាម៉ោង ៤រសៀល  និងហាមការនាំចូល បន្លែ ផ្លែឈើ ពីថៃចូលកម្ពុជាផងដែរ  ហើយវិធានការនេះកំពុងអនុវត្តរហូតមកដល់ពេលនេះ៕