ឯកឧត្តម គន់ គីម៖ ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី នឹងខិតខំសាងសង់ផ្ទះជូនអតីតយុទ្ធជនជាង២ពាន់គ្រួសារនៅទូទាំងប្រទេស

009 | ថ្ងៃទី 21 ខែ មិថុនា ឆ្នាំ 2025

ក្រចេះ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ និងបញ្ចុះបឋមសិលាសាងសង់ស្នាក់ការសមាគមអតីតយុទ្ធជនខេត្តក្រចេះ ព្រមទាំងមានការចូលរួមពីក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំគណៈអភិបាលរងខេត្ត មន្ទីរ-អង្គភាព និងអតីតយុទ្ធជន និងនិវត្តជន សរុបចំនួនជាង៣០០នាក់។

នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី  គន់ គីម បាននាំការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជនខេត្តក្រចេះទាំងអស់។

ឯកឧត្តមទេសរដ្ឋមន្រ្តី  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងមាតុភូមិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងថា ក្នុងអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងខិតខំរៀបចំដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួនជាង២ពាន់គ្រួសារនៅទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើឲ្យលោកមេឃុំ ជាប្រធានកិត្តិយស និងនាយប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ ត្រូវបន្តចុះសួរសុខទុក្ខឱ្យបានជាប់ជាប្រចាំ ហើយធ្វើអំពើល្អ ខិតខំសហការ និងបង្កគ្រប់លទ្ធភាពឱ្យបងប្អូនអតីតយុទ្ធជនបានទទួលនូវសេវាសាធារណៈផ្សេងៗ។

សូមជម្រាបថា ក្រៅពីគោលនយោបាយផ្តល់ផ្ទះ និងដីសម្បទានសង្គមកិច្ចហើយនោះ ពីមួយឆ្នាំទៅមួយឆ្នាំរាជរដ្ឋាភិបាលបានតម្លើងប្រាក់សោធននិវត្តជាបន្តបន្ទាប់ ពិសេសក្រោមការដឹកនាំបន្តវេនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកំណត់ការគ្របដណ្តប់សុខភាពជាសកលជាអាទិភាព បូករួមទាំងអតីតយុទ្ធជននោះ បន្តផ្តល់ជូនប័ណ្ណថែទាំសុខភាព (ប.ស.ស.) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ ព្រមទាំងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូនអ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិនបាច់បង់ប្រាក់៕