វគ្គចែករំលែកចំណេះដឹង ផ្នែកបច្ចេកទេស ថតរូប ជូនដល់មន្ត្រីជំនាញ នៃមន្ទីរព័ត៌មានខេត្តកែប

009 | ថ្ងៃទី 22 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ​៖​ លោក​ ហាន​ ឆន​ មន្ទីរ​ព័ត៌មាន​ខេត្ត​កែប
កែប៖នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្ត បានរៀបចំវគ្គចែករំលែកចំណេះដឹង ស្តីពី បច្ចេកទេសថតរូប ដែលផ្តោតសំខាន់លើចំណុចសំខាន់ចំនួន ៧ ដែលមាន៖ Composition, Actions, Expression, Perspective, Comparisons, Light, Color ជូនដល់មន្ត្រីការិយាល័យទូរទស្សន៍, ការិយាល័យAKP, ការិយាល័យវិទ្យុ នៃមន្ទីរព័ត៌មានខេត្តកែប និងមន្ត្រីព័ត៌មានរដ្ឋបាលសាលាខេត្ត។

វគ្គចែករំលែកនាពេលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សោម កុសល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងបាននិមន្តជាគ្រូឧទ្ទេសដោយ ព្រះតេជគុណ កេង សុថឺង ជានិស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យបញ្ញាសាស្ត្រ ។

ព្រះតេជគុណ កេង សុថឺង មានសង្ឃដីការថា៖ ការថតរូប គឺជាជំនាញមួយ ដែលយើងទាំងអស់គ្នា ត្រូវតែយល់ដឹងពីបច្ចេកទេស ទិចនិច ដើម្បីអោយរូបមាន ភាពស្អាតល្អ មើលទៅទាក់ទាញអ្នកមើលអោយគេចាប់អារម្មណ៍ រូបថតរបស់យើងដែលយើងថតបាន ហើយយកទៅផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គម អាចធ្វើអោយមានភាពទាក់ទាញនឹងចំណាប់អារម្មដល់ខេត្តរបស់យើង ថ្នាក់ដឹកនាំរបស់យើង ហើយវាក៏អាចធ្វើអោយខេត្តរបស់យើងមានភាពល្បីល្បាញផងដែរ ព្រោះតែហេតុនេះទើបយើងចំបាច់ត្រូវមាន ការចែករំលែកនូវចំណេះដឹងថ្មីៗ បទពិសោធន៍ថ្មីៗ ដើម្បីពង្រឹងសមត្ថភាពរបស់យើង អោយយល់ដឹងកាន់តែច្បាស់អំពីការថតរូបនៅពេលនេះ។

ឯកឧត្តម សោម កុសល បានលើកឡើងដែរថា៖ វគ្គចែករំលែកនាពេលនេះ ពិតជាមានសារសំខាន់មែនទែន សម្រាប់ជួយអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រីស្នូលទាំង៣ការិយាល័យនៃមន្ទីរព័ត៌មាន និងមន្ត្រីព័ត៌មាននៃរដ្ឋបាលសាលាខេត្តកែប  
ក្នុងការចូលរួមជម្រុញដល់ការផ្សព្វផ្សាយនូវសមិទ្ធផលដែលសម្រេចបាននៅក្នុងខេត្ត អោយមានភាព ល្បីរន្ទីសុះសាយ និងទាក់ទាញ ភ្ញៀវទេសចរអោយចូលមកលេងកំសាន្តក្នុងខេត្តកែបរបស់យេីង​ អោយកាន់តែច្រើន តាមរយៈការបង្ហោះនៅរូបភាពសមិទ្ធផលដែលមាននូវតាមតំបន់ទេសចរណ៍នៅក្នុងខេត្តកែប។

ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន សង្ឃឹមថា សិក្ខាកាមទាំងអស់ និងទទួលបាននូវបទពិសោធន៍ ចំណេះដឹងថ្មីៗបន្ថែមទៀត សម្រាប់អនុវត្តការងារ អោយចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់៕