សម្តេចធិបតី អរគុណដល់គ្រប់ភាគីពាក់ព័ន្ធ និងកងកម្លាំង ខេត្តព្រះវិហារ ដែលដោះស្រាយទុក្ខលំបាកជូនពលរដ្ឋ មកកាន់មណ្ឌលសុវត្ថិភាព​ ១,២៨២គ្រួសារ

Narith | ថ្ងៃទី 23 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៣ ០៦ ២០២៥)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ ទូទាំងខេត្តព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ជួយសម្រួលដោះស្រាយទុក្ខលំបាក ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជម្លៀសខ្លួន មកពីបណ្តាតំបន់ប្រឈមហានិភ័យ តាមបណ្តោយព្រំដែន ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត មកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ ស្មើនឹង ៣,៨៥០នាក់។ 

ការថ្លែងអំណរគុណរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងបន្ទាប់ពីសម្តេចផ្ទាល់ បានចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្ន របស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្ត មកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ ស្មើនឹង ៣,៨៥០នាក់ ។ 

នៅលើបណ្តាញសង្គម នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាស្មារតីទទួលខុសត្រូវ និងបង្ការជាមុន ចំពោះសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលមានកាតព្វកិច្ច ការពារផលប្រយោជន៍ជាតិ ប្រកាន់ជំហរការពារអធិបតេយ្យភាពជាតិ ដោយសន្តិភាព ជ្រើសយកច្បាប់អន្តរជាតិ មកដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ដោយនាំយកតំបន់ដែលកំពុងតានតឹងទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ហាព្រំដែនឱ្យ បានចប់ជាស្ថាពរ ជូនប្រជាពលរដ្ឋខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀត៕