នៅថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០ នាទីថ្ងៃត្រង់នេះ វិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី៖វិធានការបង្ការជំងឺផ្ដាសាយបក្សី

009 | ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2025

សូមគោរពជម្រាបជូនថា នៅថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០ នាទីថ្ងៃត្រង់ កម្មវិធីសន្ទនាមតិ«ជីវិតយើង សង្គមយើង»នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ FM105.70 MHz នឹងពិភាក្សានូវប្រធានបទស្ដីពី៖ «វិធានការបង្ការជំងឺផ្ដាសាយបក្សី»។ តើអ្វីទៅជា«ជំងឺផ្ដាសាយបក្សី»? ជំងឺនេះមានរោគសញ្ញាយ៉ាងដូចម្ដេច និងឆ្លងមកមនុស្សដោយរបៀបណា? តើអ្វីទៅជាវិធានការបង្ការ និងព្យាបាលជំងឺ«គ្រុនផ្ដាសាយបក្សី»នេះ? ឯកឧត្ដមវេជ្ជបណ្ឌិត លី សូវ៉ាន់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង និងរង់ចាំឆ្លើយតបរាល់ចម្ងល់ របស់លោកអ្នកនាងជុំវិញប្រធានបទនេះ។ ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ ឬមានចម្ងល់ សូមអញ្ជើញ ហៅទូរសព្ទចូលរួមក្នុងកម្មវិធីនេះតាមរយៈលេខ៖ ០៩២ ៩២ ៩២ ៨០/ ០៩៧ ៨២ ៨២ ៩១៨ / ០១០ ២២៧ ៩១៨។ ក្រៅពីនេះលោកអ្នកក៏អាចសាកសួរបានតាមរយៈហ្វេសប៊ុកផេក«អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា»ផងដែរ។ សូមអញ្ជើញលោកអ្នកនាងរង់ចាំស្ដាប់ និងទស្សនាការផ្សាយផ្ទាល់នៅថ្ងៃវេលាម៉ោង១១:០០នាទី ដោយមេត្រី !!!

នៅថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១:០០នាទី ដល់ម៉ោង១២:០០ នាទីថ្ងៃត្រង់នេះ វិទ្យុជាតិកម្ពុជានឹងពិភាក្សានូវប្រធានបទស្ដីពី៖វិធានការបង្ការជំងឺផ្ដាសាយបក្សី