អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង រួមគ្នាបង្ការហានិភ័យគ្រឿងញៀន អេដស៍ ក្នុងវិស័យប្រៃសណីយ័និងទូរគមនាគមន៍ និងការប្រើApp NoDrug

009 | ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖

កំពង់ឆ្នាំង៖ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងរដ្ឋបាលខេត្តកំពង់ឆ្នាំងរួមគ្នាបង្ការហានិភ័យគ្រឿងញៀនអេដស៍ក្នុងវិស័យប្រៃសណីយ័និងទូរគមនាគមន៍ តាមរយ:សិក្ខាសាលាអប់រំផ្សព្វផ្សាយពីការចូលរួមបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀនក្នុងវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាឌីជីថល ជូនដល់មន្ត្រីរាជការមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត និងសាខាប្រតិបត្តិករប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអ្នកចូលរួមសរុប១១០នាក់។

លោកជំទាវ ទេព រ៉ូដា អនុរដ្ឋលេខាធិការ តំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានលើកយកពីករណីលាក់លួចដឹកជញ្ជូនគ្រឿងញៀនតាមបញ្ញើរប្រៃសណីយ៍ហើយត្រូវបានអាជ្ញាធរបង្រ្កាបបាន និងសារៈសំខាន់នៃការអប់រំ និងការផ្សព្វផ្សាយបង្កើនការយល់ដឹងដល់មន្ត្រីរាជការនិងប្រតិបត្តិករប្រៃសណីយ៍ពីហានិភ័យ និងផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនប៉ះពាល់ដល់ស្ថាប័ន និងសង្គមទាំងមូល។

ឯកឧត្តម យ៉ង ភិរម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងបានលើកឡើង ពីការងារបង្ការទប់ស្កាត់ បង្រ្កាបគ្រឿងញៀនជាការងារមានសារៈសំខាន់ដែលគ្រប់សភាពនៅខេត្តកំពង់ឆ្នាំងដាក់ជាការងារអាទិភាព ដើម្បីការពារសុវត្ថិភាពសង្គម និងសុខុមាលភាពប្រជាពលរដ្ឋ។

ថ្លែងក្នុងនាម ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាឱកាសនោះដែរ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានថ្លែងអំណរគុណដល់ភាគីសហការទាំងអស់និងជំរុញដល់សិក្ខាកាមត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្រេបជញ្ជក់ចំណេះដឹងដែលបានផ្ដល់ជូនវាគ្មិននៃសិក្ខាសាលានេះនិងបានជំរុញឱ្យអ្នកចូលរួមទាញយកនិងប្រើប្រាស់កម្មវិធីទូរស័ព្ទ NoDrug សម្រាប់រាយការណ៍រាល់បញ្ហាគ្រឿងញៀនក្នុងសហគមន៍ដើម្បីទទួលបានការដោះស្រាយទាន់ពេល។

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរប្រយុទ្ធជំងឺអេដស៍ បានចែករម្លែកចំណេះដឹងជូនដល់សិក្ខាកាមទាំងអស់ពី : អ្វីទៅជាគ្រឿងញៀន? ផលប៉ះពាល់លើអ្នកប្រើប្រាស់ គ្រួសារ និងសង្គម ការបង្ការនិងទប់ស្កាត់បញ្ហាគ្រឿងញៀនតាមប្រៃសណីយ៍ និងអត្ថប្រយោជន៍នៃកម្មវិធីទូរសព្ទដៃNoDrug ចំណេះដឹងនិងការរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ និងយុទ្ធសាស្ត្រនិងវិធាននានាឆ្លើយតបនឹងមេរោគអេដស៍-ជំងឺអេដស៍ឆ្ពោះទៅការបញ្ចប់អេដស៍៕