សម្តេចធិបតី៖ សង្គ្រាមមិនត្រឹមតែបង្កគ្រោះថ្នាក់ ដល់កងទ័ពជួរមុខនោះទេ ប៉ុន្តែបង្កការលំបាក ដល់ពលរដ្ឋជាច្រើន រស់នៅក្នុងតំបន់ប្រយុទ្ធ

Narith | ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (២៤ ០៦ ២០២៥)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សង្គ្រាមមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់កងទ័ពជួរមុខនោះទេ ប៉ុន្តែវាបង្កនូវការលំបាកដល់ប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នករស់នៅក្នុងតំបន់ប្រយុទ្ធគ្នា។ 

ការថ្លែងគូសបញ្ជាក់របស់សម្តេចធិបតីបានធ្វើឡើងបន្ទាប់ពីសម្តេចផ្ទាល់ បានចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាព រស់នៅ បណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្ត មកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម នៅក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ 

នៅលេលើបណ្តាញសង្គម នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា សង្គ្រាមមិនត្រឹមតែបង្កគ្រោះថ្នាក់ ដល់កងទ័ពជួរមុខនោះទេ ប៉ុន្តែវាបង្កនូវការលំបាក ដល់ប្រជាពលរដ្ឋជាច្រើន ជាពិសេសអ្នករស់នៅ ក្នុងតំបន់ប្រយុទ្ធគ្នា។ 
ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាមិនចង់ឃើញសង្គ្រាមផ្ទុះឡើងនោះទេ ព្រោះយើងធ្លាប់ហែលឆ្លងអស់ហើយ ប៉ុន្តែយើងក៏មិនអាចឈរឱបដៃ ឲ្យគេបំពានបានដែរ៕