ប្រជាពលរដ្ឋនៅភ្នំពេញ ពេញចិត្តនិងរួមគ្នាគាំទ្រផលិតផលខ្មែរ

Narith | ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2025

 

វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា ២៤ ០៦ ២៥

ភ្នំពេញ៖ ប្រជាពលរដ្ឋនៅភ្នំពេញ ពេញចិត្តនិងរួមគ្នាគាំទ្រផលិតផលខ្មែរ ដើម្បីបង្ហាញពីស្មារតី «ខ្មែរជួយខ្មែរ» និងជួយលើកស្ទួយកសិផលក្នុងស្រុក ។

ពលរដ្ឋមួយចំនួន ដែលបានទៅស្វែងរកទិញកសិផលល្ពៅខ្មែរ នៅផ្សារទំនើបក្នុងរាជធានីភ្នំពេញ បានបង្ហាញពីឆន្ទៈមោះមុតក្នុងការគាំទ្រកសិផលខ្មែរ ជាពិសេសក្នុងគ្រាដែលកសិផលណាដែលជួបប្រទះបញ្ហាកង្វះទីផ្សារ ដោយសារកត្តាផ្សេងៗ។ 
ការគាំទ្ររបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គឺជាការលើកទឹកចិត្តដ៏សំខាន់ សម្រាប់ប្រជាកសិករ និងសហគ្រិន ព្រមទាំងអាចទាក់ទាញអ្នកវិនិយោគក្នុងវិស័យកសិកម្មឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីឱ្យប្រជាជនខ្មែរ «មានហូប មានប្រើ មានបាន និងមានរហូត»៕

ប្រជាពលរដ្ឋនៅភ្នំពេញ ពេញចិត្តនិងរួមគ្នាគាំទ្រផលិតផលខ្មែរ
ប្រជាពលរដ្ឋនៅភ្នំពេញ ពេញចិត្តនិងរួមគ្នាគាំទ្រផលិតផលខ្មែរ
ប្រជាពលរដ្ឋនៅភ្នំពេញ ពេញចិត្តនិងរួមគ្នាគាំទ្រផលិតផលខ្មែរ