ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងទេសចរណ៍ ចុះពិនិត្យស្ថានភាពផ្លូវមួយខ្សែចូលទៅប្រាសាទបន្ទាយធំ

Narith | ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2025

MC.ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូចុះត្រួតពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែង ១ ៥០០ម៉ែត្រ តភ្ជាប់ពីផ្លូវវាងតំបន់អង្គរ ចូលទៅកាន់ប្រាសាទបន្ទាយធំ និងប្រាសាទព្រះខ័ន ជាលក្ខណៈផ្លូវលំដែលសម្បូរទៅដោយដើមឈើតូចធំ និងព្រៃរបោះ ព្រមទាំងវាលស្រែអមសងខាងផ្លូវ ដែលមានទីតាំងស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប។

មានប្រសាសន៍ក្នុងឱកាសដឹកនាំប្រតិភូចុះត្រួតពិនិត្យស្ថានភាពផ្លូវមួយខ្សែ ប្រវែង ១ ៥០០ម៉ែត្រ តភ្ជាប់ពីផ្លូវវាងតំបន់អង្គរ ចូលទៅកាន់ប្រាសាទបន្ទាយធំ និងប្រាសាទព្រះខ័ន ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ផ្លូវមួយខ្សែនេះ មានសារៈសំខាន់បំផុតក្នុងការបម្រើដល់វិស័យទេសចរណ៍ សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ព្រមទាំងសម្រួលដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើចរាចរណ៍ទៅមកសាលារៀន ឬមន្ទីរពេទ្យ។ ឯកឧត្តមបញ្ជាក់ថា ដើម្បីស្ថាបនាផ្លូវមួយខ្សែនេះបាន មន្ត្រីជំនាញផ្លូវថ្នល់ត្រូវសហការជាមួយអាជ្ញាធរជំនាញចុះធ្វើការសិក្សាជាមុនសិនអំពីផល ប៉ះពាល់ ដោយសារភូមិសាស្ត្រ នេះជារមណីយដ្ឋានអង្គរ ដែលសម្បូរទៅដោយដើមឈើតូចធំ និងបូរាណដ្ឋាន។  
ឯកឧត្តម ឆាយ ឬទ្ធិសែន បន្តថា ផ្លូវមួយខ្សែនេះមានរចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា ចេញពីប្រាសាទបន្ទាយធំ ទៅកាន់ផ្លូវប្រាសាទព្រះខ័ន ក្នុងការបម្រើការធើ្វចរាចរណ៍របស់ភ្ញៀវទេសចរចូលមកទស្សនា ដើម្បីបន្ថែមសក្ដានុពលដល់តំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពទាក់ទាញ។ ឯកឧត្តម ក៏បានជំរុញឱ្យក្រុមការងារជំនាញ ធ្វើការសិក្សាក្នុងបង្រួញផ្លូវមួយខ្សែនេះឱ្យបានខ្លី ដើម្បីធ្វើការបញ្ចៀសនូវការប៉ះពាល់ព្រៃឈើ និងផលដំណាំរបស់ប្រជាពលរដ្ឋច្រើន។ 
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបង្ហាញថា ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ជាមួយនឹងសម្បត្តិវប្បធម៌ និងធម្មជាតិជាច្រើន ដើម្បីបំពេញតម្រូវការដល់អ្នកទេសចរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ដោយផ្ដោតលើការផ្សព្វផ្សាយអំពីសក្ដានុពលខេត្តសៀមរាប លើសពីការទស្សនាប្រាង្គប្រាសាទ ដើម្បីទាក់ទាញទេសចរមកទស្សនាកាន់តែច្រើនឡើង។ តាមរយៈផ្លូវនេះ ឯកឧត្តមជឿជាក់ថា ក្រោយស្ថាបនារួច យើងនឹងទទួលបានភ្ញៀវចូលមកទស្សនាកម្សាន្តប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ កាន់តែច្រើនឡើង ដែលបម្រើខ្សែចង្វាក់ផលិតកម្មសេដ្ឋកិច្ចជាតិ ព្រមទាំងបង្កើនសេដ្ឋកិច្ចគ្រួសារដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕