វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៤ ៦ ២៥
អន្តរជាតិ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបាននិយាយនៅក្នុងកិច្ចប្រជុំជាមួយនិស្សិតបញ្ចប់ការសិក្សាផ្នែកយោធាកំពូលនៅវិមានក្រឹមឡាំងថា ទាហានរុស្ស៊ីសព្វថ្ងៃនេះកំពុងប្រយុទ្ធដើម្បីអនាគតរបស់ប្រទេស ដូចដែលពួកគេបានធ្វើក្នុងអំឡុងសង្គ្រាមស្នេហាជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ អគ្គមេបញ្ជាការកំពូលបាននិយាយទៅកាន់និស្សិតទាំងនោះថា "ដំណាក់កាលថ្មីនៃការបម្រើរបស់អ្នកគឺចាប់ផ្តើមនៅឆ្នាំនៃខួបលើកទី៨០ នៃជ័យជំនះដ៏អស្ចារ្យមួយនេះ" ។ "ហើយនៅថ្ងៃនេះ យើងកំពុងតស៊ូដើម្បីអនាគតរបស់យើងតាមរបៀបដូចគ្នា"។ លោក ពូទីន បានសង្កត់ធ្ងន់ថា "អ្នកចូលរួមក្នុងប្រតិបត្តិការយោធាពិសេស គឺជាអ្នកស្នងមរតកផ្ទាល់ពីវីរបុរសនៃសង្រ្គាមស្នេហាជាតិ និងគ្រប់ជំនាន់នៃអ្នកការពារនៃប្រទេសរុស្ស៊ីដែលមានអាយុរាប់ពាន់ឆ្នាំ"។ លោកបាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា "ត្រូវចងចាំជានិច្ចថាអ្នកកំពុងបន្តការងារដ៏អស្ចារ្យរបស់ជីតា និងឪពុករបស់អ្នក" ។ "គំរូរបស់ពួកគេ ភាពស្មោះត្រង់របស់ពួកគេចំពោះមាតុភូមិ សេចក្តីពិត និងយុត្តិធម៌ ដើរតួជាត្រីវិស័យខាងសីលធម៌យូរអង្វែង។ ខ្ញុំជឿជាក់ថាអ្នកនឹងចារទំព័រដ៏រុងរឿងថ្មីនៅក្នុងប្រវត្តិសាស្រ្តនៃកងកម្លាំងប្រដាប់អាវុធ ការអនុវត្តច្បាប់ និងសេវាកម្មពិសេសរបស់យើង"៕