នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យមានការបង្ក្រាបកាន់តែខ្លាំង លើការរត់ពន្ធការក្លែងបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយ

Narith | ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៤ ៦ ២៥

អន្តរជាតិ៖ លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានចុះហត្ថលេខាលើការបញ្ជូនជាផ្លូវការ ដោយបញ្ជាឱ្យមានការបង្រ្កាបទូទាំងប្រទេសយ៉ាងខ្លាំងក្លាលើការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម ទំនិញក្លែងក្លាយ និងការរំលោភកម្មសិទ្ធិបញ្ញា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងអង្គការសមាជិក ពង្រឹងការសម្របសម្រួលជាមួយក្រសួង វិស័យ និងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមធុរកិច្ច និងប្រជាជនក្នុងយុទ្ធនាការប្រឆាំងការរត់ពន្ធ ដើម្បីរកឱ្យឃើញ និងទប់ស្កាត់ការរំលោភបំពាននៅថ្នាក់មូលដ្ឋាន។ លេខាធិការគណៈកម្មាធិការបក្សក្រុង និងខេត្ត ត្រូវបន្តដឹកនាំគណៈកម្មាធិការបក្ស និងប្រព័ន្ធនយោបាយទាំងមូលនៅមូលដ្ឋាន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយជាដើម។ លោកក៏បានកំណត់ឱ្យរដ្ឋមន្ត្រី ប្រធានស្ថាប័ន ថ្នាក់ក្រសួង ស្ថាប័នរដ្ឋាភិបាល និងប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក្រុង ចាប់ផ្តើម និងបង្កើនការណែនាំដល់កងកម្លាំង និងអង្គភាពមានសមត្ថកិច្ច ដោយពួកគេមានភារកិច្ចពង្រឹង ការបង្ក្រាប និងត្រូវតែដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះជនល្មើសទាំងឡាយ ក៏ដូចជាមន្ត្រីរាជការ និងមន្ត្រីដែលបង្ហាញសញ្ញានៃការបង្ខូចសីលធម៌ អំពើពុករលួយ ភាពអវិជ្ជមាន ឬសមគំនិតជាមួយអ្នកល្មើសច្បាប់ជាដើម៕