ប្រមុខការទូតអ៊ីរ៉ង់៖ ខ្លួនមិនទាន់មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយ អ៊ីស្រាអែលឡើយ

Narith | ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៤ ៦ ២៥

អន្តរជាតិ៖ បន្ទាប់ពីលោក ត្រាំ ប្រកាសពីការឈានដល់បទឈប់បាញ់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បាននិយាយថា ក្នុងពេលនេះនៅមិនទាន់មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៉ីស្រាអែលនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ ការលើកឡើងរបស់ប្រមុខការទូតអ៊ីរ៉ង់ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់មួយរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាលពីថ្ងៃចន្ទ។ បើតាមលោករដ្ឋមន្ត្រីការបរទេស ក្នុងពេលឥឡូវនេះគឺនៅមិនទាន់មានកិច្ចព្រមព្រៀងលើបទឈប់បាញ់ណាមួយ ឬការបញ្ឈប់ប្រតិបត្តិការយោធានៅឡើយទេ។ គួរបញ្ជាក់ថា ការប្រកាសពីការឈានដល់បទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់របស់លោក ត្រាំ កើតមានឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីអ៊ីរ៉ង់បើកការវាយប្រហារដោយបាញ់មីស៊ីល ទៅលើមូលដ្ឋានទ័ពអាម៉េរិក Al Udeid Air ក្នុងប្រទេសកាតា ជាការសងសឹកទៅនឹងការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនកាលពីចុងសប្ដាហ៍កន្លងទៅ៕