អភិបាលខេត្តស្ទឹងត្រែងជំរុញឱ្យក្រុមអភិរក្សត្រីមេពូជបង្កើន សកម្មភាពល្បាតបន្ថែមទៀត

Narith | ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី២៤ មិថុនាឆ្នាំ២០២៥

ខេត្តស្ទឹងត្រែង-  អភិបាលខេត្តស្ទឹងត្រែងបានជំរុញឱ្យក្រុមអភិរក្សត្រីមេពូជបង្កើន សកម្មភាពល្បាតបន្ថែមទៀត ដើម្បីការពារធនធានធម្មជាតិជីវ:ចម្រុះ និងត្រីមេពូជឱ្យបានគត់មត់ ។ 

    ក្នុងសកម្មភាពដុតបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ និងផ្ដល់ស្បៀងសម្រាប់លើកទឹកចិត្ត ដល់ក្រុមការងារអភិរក្សត្រីមេពូជ នៅតំបន់រ៉ាមសារទន្លេមេគង្គលើ  នៅសង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែងថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសរសុពុត្រាអភិបាលខេត្តមានប្រសាសន៍ថា៖នេះជាស្មារតីស្រឡាញ់ជាតិនិងធនធានធម្មជាតិរបស់យើង ហើយការនាំយកស្បៀងមកផ្តល់ជូននាពេលនេះ ជាការលើកទឹកចិត្តដល់ក្រុមអភិរក្សរបស់យើងទាំងអស់ បានធ្វើឱ្យធនធានមច្ឆជាតិមានចំនួនកើនឡើង  ដែលជាការចាំបាច់មួយមិនអាចកាត់ផ្ដាច់បាន ពីការចូលរួមចំណែករបស់បងប្អូននោះទេ ។  
ឯកឧត្តមមានប្រសាសន៍ទៀតថា៖ ប៉ុន្មានឆ្នាំចុងក្រោយនេះទិន្នផលត្រីមានភាពសម្បូរបែប  ជាងឆ្នាំកន្លងមកហើយ ការធ្វើនេសាទទទួលបានទិន្នផលល្អ នៅទូទាំងប្រទេស  ចំណែកប្រជាពលរដ្ឋជាពិសេសប្រជានេសាទដែលប្រកបមុខរបររកត្រី  គឺមានភាពសប្បាយចិត្តទាំងអស់គ្នា។ 
អីចឹងទេអ្វីដែលយើងធ្វើនេះ គឺធ្វើនៅលើភាពត្រឹមត្រូវ ច្បាស់ការ  ហើយអ្វីដែលយើងធ្វើគឺដើម្បីប្រជាជន និងប្រទេសជាតិរបស់យើង ថ្វីត្បិតតែពួកយើងទាំងអស់ កម្រនឹងនិយាយណាស់ ពីការស្នេហាជាតិ តែទង្វើដែលយើងបានធ្វើជា ទង្វើ ដែលបញ្ជាក់ពីស្នេហាជាតិ  វាផ្ទុយពីអ្នក ដែលនិយាយថាស្នេហាជាតិ  តែមកដល់ពេលនេះអត់បានធ្វើអ្វីទេ។
       លោកទុំនីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត  បានបញ្ជាក់ផងដែរថា៖  នេះពិតជាបានបង្ហាញឱ្យឃើញពីតថភាព ពិតប្រាកដ នៃការខិតខំប្រឹងប្រែង របស់ក្រុមអភិរក្ស  ឆ្មាំមន្ត្រីជលផល បរិស្ថាន និងប្រជាសហគមន៍ បានធ្វើឱ្យត្រីមេពូជសំខាន់ៗ និងពពួកត្រីកម្រជិតផុតពូជមានវត្តមានឡើងវីញ ចាប់ពីឆ្នាំ២០២៣មកដល់ពេលនេះ។
លោកស្រេងជាហេងប្រធានមន្ទីរបរិស្ថានខេត្តបានទទួលស្គាល់ថា៖ភាពសម្បូរបែបមួយនេះបានកើតចេញពីការខិតខំរួមគ្នា  ព្រោះនៅតំបន់រ៉ាមសារទន្លេមេគង្គលើជាតំបន់ព្រៃលិចទឹក មានត្រីច្រើនរយប្រភេទ  និងសត្វស្លាបកំពុងរស់នៅ  ហើយមន្ត្រីរបស់យើងបានបង្កើនកិច្ចសហការអភិរក្សយ៉ាងម៉ត់ចត់  នៅក្នុងតំបន់ ចំណុចត្រីពងកូននេះ។
  ក្នុងតំបន់នេះគឺ ជាតំបន់មួយសម្បូរដោយធនធាន ធម្មជាតិជាពិសេសមានអន្លុងជ្រៅៗ ដែលមានប្រភព ត្រីមេពូជជាសំខាន់  ជាពិសេសពពួកត្រីដែល កម្រ បំផុតដូចជាត្រីគល់រាំង ត្រីខ្យា ត្រីកេះ  ត្រីព្រួល   ត្រីប្រាដែលពងកូននៅទីនេះ។
      លោកសុខដែង ប្រធានក្រុមល្បាតឃុំកោះស្នែងបានបញ្ជាក់ថា៖នៅរដូវបិទនេសាទនេះសង្កេតឃើញប្រជានេសាទចូលរួមគោរពច្បាប់ជលផលបានល្អ តែនៅមានបុគ្គលខិលខូចមួយចំនួននៅតែព្យាយាមលួចប្រើប្រាស់ឧបករណ៍ខុសច្បាប់  ធ្វើនេសាទពេលយប់បង្ខំឱ្យក្រុមល្បាតបង្ក្រាប ទោះបីជាជួបបញ្ហាប្រឈមខ្លះៗយ៉ាងណាក៏ ដោយ ។
   សូមបញ្ជាក់ថា៖ ការដុតបំផ្លាញឧបករណ៍ខុសច្បាប់នេះមានមងជាង៥០០០ម៉ែត្រ ឧបករណ៍ឆក់ចំនួន៥០គ្រឿង ដាយ៤វង់  កាំភ្លើងច្នៃ៥ដើម និងអន្ទាក់សត្វចំនួន២០សម្រាប់   ដែលមន្ត្រីបរិស្ថាននិងប្រជាសហគមន៍រឹបអូសបានកន្លងមក ។ សកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញពីភាពទទួលខុសត្រូវក្នុងការអភិរក្សត្រីមេពូជ និងជាការប្រមានដល់ជនខិលខូច ឱ្យឈប់ប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ ៕