សម្តេចតេជោ៖ កូនទាំង៣នាក់ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន

Chuon Bona | ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៤ ០៦ ២៥

ភ្នំពេញ៖ យោងតាមបណ្ដាញសង្គមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  មានប្រសាសន៍ថា បងប្អូនគេទាំង៣នាក់ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ស្លៀកទាហ៊ានក៏ទៅ ស្លៀកសុីវិលក៏ទៅ ដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន។

សម្តេចតេជោបានបញ្ជាក់ថា បងប្អូនប្រុស៣នាក់នេះម្នាក់ពាក់អាវខ្មៅចាប់យកអាជីពការងារខុសហើយដោយសារអត់មានសក់ក្បាលហើយអត់មានមួកពាក់ទៀត។ឯអ្នកមានសក់បែរជាមានមួកពាក់ទៅវិញ។

សម្តេចតេជោបានបញ្ជាក់ទៀតថា កាលពីតូចសក់ច្រើនជាងគេពេលនេះអត់សក់ទៅវិញតែក៏ស្រួលម្យ៉ាងដែរមិនពិបាកចំណាយពេលសិតសក់មុនពេលចេញដំណើរ។

សម្តេចតេជោបានបង្ហាញថា ឪពុកម្តាយគ្មានសេចក្តីសុខឬការសប្បាយណាជាងឃើញកូននិងចៅចេះស្រឡាញ់គ្នានិងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ៕