ឯកឧត្តមនេត្រ ភក្ត្រា បន្តនាំយកអំណោយចែកជូន ប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ស្ថិតនៅខេត្តព្រះវិហារ

Narith | ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ ធីណា ឌីណេ ២៤ ០៦ ២០២៥

នៅព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីចុះជួបសំណេះសំណាល សួរសុខទុក្ខនាយទាហាន ពលទាហាន និងកងកម្លាំងប្រដាប់អាវុធ នៅទីបញ្ជាការដ្ឋានអង្គរក្សទួល៩៥  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បន្តដឹកនាំប្រតិភូក្រសួង ចុះជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ស្ថិតនៅ ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។
នាឱកាសនោះ ឯកឧត្តមបានកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ក្នុងខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់ ជួយសម្រួល និងរៀបចំកន្លែងស្នាក់នៅ ក៏ដូចជារៀបចំប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ក៏ដូចជាបន្ទប់អនាម័យ ជូនបងប្អូនប្រជាពលរដ្ឋយើង ដែលបានជម្លៀសមកពីតំបន់ប្រឈមតាមព្រំដែន មកស្នាក់នៅបណ្តោះអាសន្ននៅទីនេះ។ ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋដែលមកស្នាក់នៅទីនេះ សូមរក្សាអនាម័យ សុខភាព ដើម្បីការពារពីជម្ងឺផ្សេងៗ។ 
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងសូមជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមនោះឡើយ ហើយយើងត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីទប់ស្កាត់ និងបំផ្លាញមហិច្ឆតា នយោបាយរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងយកបញ្ហាព្រំដែនជារបៀបវារៈបម្រើនយោបាយទុច្ចរិតរបស់ខ្លួន។
តាមការបញ្ជាក់របស់អាជ្ញាធរដែនដីបានឱ្យដឹងពីស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយ ស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ ចំនួន ១,២៨២គ្រួសារ ស្មើប្រមាណជិត ៤ ០០០នាក់ ៕