សម្តេចតេជោប្រើហ្វេកប៊ុក ចង់ដឹងថាពួកចោរឈ្លានពានវាចូលមករំខានFacebook របៀបណាខ្លះ?

Chuon Bona | ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៤ ០៦ ២៥

ភ្នំពេញ៖ យោងតាមការសរសេរនៅក្នុងខមមិនរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ មានប្រសាសន៍ថា ការបង្ហោះរបស់ខ្ញុំថ្ងៃនេះចង់ដឹងថា ពួកចោរឈ្លានពានវាចូលមករំខានFacebook របៀបណាខ្លះ?

សម្តេចតេជោបានបញ្ជាក់ថា តាមរយៈការចូលមករំខានយើងអាចវាយតម្លៃបានថាមានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំ

នៅក្រុងបាងកកដើម្បីចូលមករំខាន។

ការបង្ករហេតុមិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីទេសូម្បីតែFacebook ក៏វាមករំខានដែរ។

សម្តេចតេជោអះអាងថា រឿងនេះយើងអាចវាយតម្លៃបានគឺ

ពួកគេកំពុងផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។

តែទោះពួកអ្នកប្រឹងដល់កំរិតណាក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ។

តាមការស្មានរបស់សម្តេចតេជោ ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខហើយខ្ញុំក៏អាចដឹងមុនថា ជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រីតែសម្តេចតេជោមិននិយាយទេទុកឲ្យឆ្ងល់។

សូមពួកអ្នកប្រម៉ូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងជាជាងមករំខានសម្តេចតេជោ៕