ជប៉ុនបើកសម្ពោធសមាគមអតីតនិស្សិតយោធា នៃសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន សាខាប្រទេសកម្ពុជា

Narith | ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត 24-06-2025
ភ្នំពេញ៖  ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២៥ បានរៀបចំពិធីសម្ពោធសមាគមអតីតនិស្សិតយោធា នៃសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន សាខាប្រទេសកម្ពុជា ស្របពេលដែលឯកឧត្ដមនាយឧត្ដមសេនីយ៍ MORISHITA អគ្គមេបញ្ជាការ នៃកងកម្លាំងស្វ័យការពារជើងគោកជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា។  

ក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូតបង្ហាញសេចក្តីសោមនស្សរីករាយ និងកិត្តិយសក្រៃលែង ដែលបានអញ្ជើញ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងអតីតនិស្សិតយោធា នៃសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន មកកាន់និវេសនដ្ឋាន ដើម្បីប្រារព្ធនូវពិធីសម្ពោធសមាគមអតីតនិស្សិតយោធា នៃសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន សាខាប្រទេសកម្ពុជា  និងឯកឧត្ដម នាយឧត្ដមសេនីយ៍ MORISHITA អគ្គមេបញ្ជាការនៃកងកម្លាំងស្វ័យការពារជើងគោកជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា។   
ឯកឧត្តម UENO Atsushi បានមានប្រសាសសន៍ថា សាលាបណ្ឌិត្យសភាការពារជាតិជប៉ុន បានទទួលយកនិស្សិតសិក្ខាកាមយោធាកម្ពុជា មកសិក្សានៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន បានផ្តើមចេញពីការស្នើសុំពីសម្ដេចពិជ័យសេនា ទៀ បាញ់  អតីតឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៅកាន់ក្រសួងការពារជាតិជប៉ុននាពេលនោះ ខណៈដែលសម្ដេចតេជោកំពុងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន កាលពីចុងខែវិច្ឆិកា ឆ្នាំ២០០០។ 
ការទទួលយកនិស្សិតសិក្ខាកាមយោធាកម្ពុជា បានចាប់ផ្តើមតាំងពីឆ្នាំ២០០៤ ហើយរហូតមកដល់ខែមីនា ឆ្នាំ២០២៥នេះ និស្សិតសិក្ខាកាមយោធាកម្ពុជា ដែលបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន មានចំនួន២៨ នាក់។ និស្សិតសិក្ខាកាមទាំងនោះ បានបញ្ចប់សិក្សានៅសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន គឺជានិស្សិតឆ្នើម ដែលប្រកបដោយសមត្ថភាពខ្ពស់ ហើយបានត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ពួកគេបាននឹងកំពុងធ្វើការយ៉ាងសកម្មនៅតាមទីតាំងសំខាន់ៗ ក្នុងកងយោធពលខេមរភូមិន្ទ ក៏ដូចជាក្រសួងការពារជាតិ និងដើរតួនាទីយ៉ាងសកម្ម ក្នុងវិស័យផ្សេងៗទៀតជាច្រើន ជាពិសេសវិស័យការពារជាតិ រវាងប្រទេសជប៉ុន និងប្រទេសកម្ពុជាផងដែរ។  
តាមរយៈការសម្ពោធសមាគមអតីតនិស្សិតយោធា សាខាប្រទេសកម្ពុជានៅពេលនេះ នឹងពង្រឹងបន្ថែមទៀតនៅចំណងទំនាក់ទំនងរវាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងកងយោធពលខេមរភូមិន្ទ ក៏ដូចជាក្រសួងការពារជាតិនឹងកាន់តែមានភាពស៊ីជម្រៅ ហើយកិច្ចសហប្រតិបត្តិការវិស័យការពារជាតិរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុននឹងបន្តការរីកចម្រើនជាលំដាប់។ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា គាំទ្រយ៉ាងពេញទំហឹងដល់សកម្មភាពនានារបស់សមាគមអតីតនិស្សិតយោធាសាខាប្រទេសកម្ពុជា តាមរយៈការរៀបចំកម្មវិធីជួបជុំជាទៀងទាត់ ក្នុងគោលបំណងរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងរវាងអតីតនិស្សិត និងស្ថានទូតជប៉ុន។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានបង្ហាញមោទនភាព ដែលរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតនៅកម្ពុជា បានគាំទ្រចំពោះការបង្កើតឱ្យមានសមាគមអតីតនិស្សិតយោធា នៃសាលាបណ្ឌិតសភាការពារជាតិជប៉ុន សាខាប្រទេសកម្ពុជា បង្ហាញឱ្យឃើញពីភាពរឹងមាំ នៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីកម្ពុជាជប៉ុន ពិសេសក្នុងវិស័យការពារជាតិ។
ឯកឧត្តមបានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់អាហាររូបករណ៍ដល់និស្សិតយោធានកម្ពុជាបានទៅបន្តការសិក្សាបង្កើនសមត្ថភាព ព្រមទាំងបានបង្កើនចំនួនអាហារូបករណ៍ពីមួយឆ្នាំទៅមួយឆ្នាំជាបន្តបន្ទាប់ តាមរយៈអតីតនិស្សិតយោធានេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទ្វេរភាគី និងជួយជំរុញវិស័យការពាជាតិ រវាងប្រទេសកម្ពុជានិងជប៉ុនកាន់តែល្អប្រសើរឡើថែមទៀត៕