អនុប្រធានទី២ព្រឹទ្ធសភា៖ ជីវភាព ជាអនុគមន៍នៃសុខភាព និងសមត្ថភាព

Narith | ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត 24-06-2025
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីការដាក់ឱ្យប្រើប្រាស់ បណ្ណាល័យ មេគង្គ-ឡានឆាង នៅក្នុងសាលាបឋមសិក្សាព្រែកលៀប នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ។ 
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ដូចជាការផ្តល់អាហារូបករណ៍ តាមរយៈសមាគមអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ក្រសួងអប់រំ យុវជន និងកីឡា ជាដើម។ ឯកឧត្តមបណ្ឌិត បានរំលឹកថា ទំនាក់ទំនងមិត្តដែកថែប កម្ពុជា-ចិន បានឡើងកម្រិតជា «កិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី»។ 
ឯកឧត្តមបណ្ឌិត បានបង្ហាញពីទស្សនៈ និងជំនឿយ៉ាងមុតមាំថា ជីវភាព ជាអនុគមន៍នៃសុខភាព និងសមត្ថភាពមានន័យថា ជីវភាពរបស់ខ្មែរនឹងប្រែខ្ពស់បាន បើខ្មែរមានសុខភាពល្អ និងសមត្ថភាពខ្ពស់។ ឯកឧត្តមបណ្ឌិត បានអំពាវនាវឱ្យមានការចូលរួម ក្នុងគោលនយោបាយលើកកម្ពស់អាហារូបត្ថម្ភ តាមសុភាសិត ហូបតិចៗ ៥មុខ  ៥ពណ៌ ក្នុង១ថ្ងៃ។ ចំពោះករណីសមត្ថភាព គឺបង្កើនកម្រិតភាសាអង់គ្លេស ក្នុងចំណោមកុមារ ពិសេសកុមារតាមជនបទ។ ភាសាចិនមានប្រយោជន៍ណាស់ ក្នុងវិស័យពាណិជ្ជកម្មជាពិសេសនៅអាស៊ី៕