កម្ពុជានិងអូស្រ្តាលី បានប្រកាសផ្លូវការនូវ ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលីនិងកម្ពុជាឆ្នាំ២០២៥-២០២៩

Narith | ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ៦ ២០២៥

ភ្នំពេញ ៖ កម្ពុជានិងអូស្រ្តាលី បានប្រកាសផ្លូវការនូវ ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលីនិងកម្ពុជាឆ្នាំ២០២៥-២០២៩ ខណៈ ដែលផែនការនេះជាការប្តេជ្ញាដ៏មុតមាំ និងយូរអង្វែងរបស់អូស្ត្រាលីក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍរបស់កម្ពុជា។

ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្លូវការនូវ “ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា ឆ្នាំ២០២៥-២០២៩ (Australia-Cambodia Development Partnership Plan – DPP 2025-2029) កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។ 
ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ឆ្នាំ២០២៥-២០២៩ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាដ៏មុតមាំ និងយូរអង្វែងរបស់អូស្ត្រាលីក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍរបស់កម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១។ ផ្អែកលើទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងនិងភាពជឿជាក់, ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ មានគោលបំណងលើកកម្ពស់កំណើន សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ចីរភាព និងមានភាពធន់ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា។ ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ បានកំណត់គោលដៅយុទ្ធសាស្ត្រចំនួនបី ដែលនឹងតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលីជាមួយកម្ពុជាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ រួមមាន៖ ១) ការពង្រឹងស្ថាប័ន ២) សេវាសាធារណៈប្រកបដោយបរិយាប័ន្ន និង ៣) សេដ្ឋកិច្ចដែលមានភាពធន់ និងចីរភាព៕