ឯកឧត្តម ហ៊ុន ម៉ានី ៖ រាជរដ្ឋាភិបាលនៅតែមានឆន្ទៈខ្ពស់ដោះស្រាយដោយសន្តិវិធី ទោះថៃគំរាម និងមើលស្រាល

Narith | ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2025

 វិទ្យុជាតិកម្ពុជា អេង នារីរតន៍ថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ទោះបីជាភាគីថៃធ្វើសកម្មភាពព្យុះភ្លៀងគំរាមកំហែង និងមើលស្រាលមកលើកម្ពុជាយ៉ាងណាក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជានៅតែមានឆន្ទៈខ្ពស់ បន្តការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី និងភាពចាស់ទុំ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានលើកឡើង នាថ្ងៃទី២៥ ខែមិថុនាថា ថៃបានគំរាម និងមើលស្រាលមកលើកម្ពុជា តាមរយៈការគំរាមផ្តាច់អ៊ីនធឺណែត និងការផ្គត់ផ្គង់ប្រេងឥន្ទនៈ ជាពិសេសការសម្រេចចិត្តជាឯកតោភាគីក្នុងការបិទច្រកព្រំដែនជាបន្តបន្ទាប់ដែលបានបង្កឲ្យមានផលប៉ះពាល់ទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទាំងខ្មែរ និងថៃ រស់នៅតាមបន្ទាត់ព្រំដែន ។ លើសពីនេះ ក្នុងដំណាក់កាលចុងក្រោយនេះ ក៏មានការបង្កើតសេណារីយោយុទ្ធសាស្ត្រប្រឌិតដោយប្រើបច្ចេកវិទ្យា (Simulation) ក្នុងការបង្ហាញកម្លាំងនិងសព្វាវុធ ដែលជាការចង់បង្ហាញចេតនាមើលស្រាលមកលើសមត្ថភាពរបស់កងយុទ្ធពលខេមរភូមិន្ទរបស់កម្ពុជាក្នុងការការពារបូរណភាពទឹកដី ។ 
ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ទោះបីជាការគំរាម និងមើលស្រាលទាំងអស់នេះ អាចចេញមកពីប្រភពផ្សេងៗគ្នា ប៉ុន្ដែក្នុងនាមជាពលរដ្ឋខ្មែរដែលបានតាមដានដោយការយកចិត្តទុកដាក់ពីសកម្មភាព និងការវិវត្តជាបន្តបន្ទាប់ អាចសង្កេតឃើញច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជួរមុខ ក៏ដូចជាប្រជាជាតិខ្មែរទាំងមូលមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធី និងប្រកបដោយភាពចាស់ទុំ ផ្អែកលើមូលដ្ឋានបច្ចេកទេស និងគោលការណ៍ច្បាប់អន្តរជាតិ ដើម្បីបញ្ចៀសឲ្យបានការរីករាលដាលបញ្ហាទៅជាជម្លោះរវាងជាតិសាសន៍ ដែលកម្ពុជាពិតជាមិនចង់បាន។
ឯកឧត្តម មានជំនឿថា សេចក្តីត្រូវការរបស់ពលរដ្ឋទាំងសងខាងគឺសន្ដិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ដូចស្ថានភាពមុនថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ទោះបីក្នុងស្ថានការណ៍បែបណា និងទោះក្នុងតម្លៃណាក៏ដោយក៏ឯកឧត្តម ហ៊ុន ម៉ានី ពិតជាមោទនភាពចំពោះទឹកចិត្តប្រជាជនកម្ពុជាដែលពិតជាបង្ហាញឆន្ទៈសាមគ្គីជាតិខ្ពស់ ផ្តល់ជំនឿនិងការគាំទ្រចំពោះរាជរដ្ឋាភិបាល និងវីរៈកងទ័ពដ៏អង់អាចរបស់កម្ពុជា។
ជាថ្មីម្តងទៀត ឯកឧត្តម គាំទ្រជំហរកម្ពុជាដែលនៅតែព្យាយាមដោះស្រាយបញ្ហាដោយសន្ដិវិធី ដើម្បីភាពសុខសាន្តនៃប្រទេស និងប្រជាជនទាំងសងខាង ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប៉ះទង្គិចគ្នាមួយប្រាវរវាងកងទ័ពកម្ពុជា-ថៃកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥បង្កឡើងដោយទាហានថៃលួចចូលវាយឆ្មក់បាញ់ប្រហារមកលើកម្ពុជាមុននោះបានបណ្ដាលឲ្យព្រិន្ទបាលឯក សួន រោន បាត់បង់ជីវិត ៕