លោក Dmitry Peskov៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់មិនបានលើកយកប្រធានបទរវាងអ៉ីរ៉ង់-អាមេរិក មកពិភាក្សាជាមួយលោក ពូទីន នោះទេ

Narith | ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៥ ៦ ២៥

អន្តរជាតិ៖ លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីបានប្រាប់អ្នកសារព័ត៌មានថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់មិនបានលើកយកប្រធានបទនៃការឆ្លើយតបរបស់ប្រទេសលោកដែលបានវាយប្រហារដោយសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃច័ន្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅវិមានក្រឹមឡាំងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបាននិយាយក្នុងការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន TASS ថា បញ្ហានេះគឺមិនត្រូវបានលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លើកឡើងនោះទេ។ លោកបានរំលឹកថា "សូម្បីតែមុនពេលកិច្ចប្រជុំជាមួយលោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ យើងបានឮសេចក្តីថ្លែងការណ៍ជាច្រើន រួមទាំងនៅកម្រិតផ្លូវការថា ការឆ្លើយតបក្នុងការវាយប្រហារសងសឹកនឹងអាចកើតមានឡើង"។ គួរបញ្ចាក់ថា លោករដ្ឋមន្ត្រីការបរទេសរូបនេះបានមកដល់ប្រទេសរុស្ស៊ីក្នុងដំណើរបំពេញទស្សនកិច្ចការងារក្នុងពេលមានការកើនឡើងនៃភាពតានតឹងនាពេលថ្មីៗនេះនៅមជ្ឈិមបូព៌ា។ នៅក្នុងកិច្ចប្រជុំនៅវិមានក្រឹមឡាំង លោក ពូទីន បាននិយាយថា រុស្ស៊ីប្រឆាំងដាច់ខាតចំពោះការវាយប្រហារដោយខុសច្បាប់ទៅលើអ៊ីរ៉ង់ពីសំណាក់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក៕