អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តមណ្ឌលគិរី ចុះ MOU ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ នៅមណ្ឌលគិរី

009 | ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស៉ីផុន ហ៊ុងគ្រី

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៥  ខែមិថុនា ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តមណ្ឌលគិរី បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ ជាមួយរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ថង សាវុន អភិបាលខេត្ដមណ្ឌលគិរី រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីដាក់ចេញវិធានការមូលដ្ឋាន ដែលបានកំណត់អំពី យន្តការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព  ត្រូវពង្រឹងការិយាល័យនីតិកម្ម និងសម្រុះសម្រួល វិវាទមូលដ្ឋាននៅថ្នាក់ក្រុង ស្រុក ខណ្ឌ ព្រមទាំងពង្រឹងសមត្ថភាព និងបច្ចេកទេសដល់រដ្ឋបាលឃុំ សង្កាត់ សំដៅលើកកម្ពស់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង ខិតខំផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋ ជាពិសេសភាគីវិវាទឱ្យយល់ពីខ្លឹមសារ និងសារៈសំខាន់ នៃយន្តការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ក្នុងគោលដៅកាត់បន្ថយការកកស្ទះសំណុំរឿងនៅស្ថាប័នតុលាការ ការខាតបង់ ពេលវេលា ថវិកាផ្ទាល់ខ្លួន និងការចំណាយថវិការដ្ឋ ព្រមទាំងបង្កើតភាពសុខដុមរមនាក្នុងសង្គម។
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលនេះគឺ ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ លើការពង្រឹងយន្តការសម្រុះសម្រួល ផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងក៏ជាការរួមចំណែកមួយបន្ថែមទៀត ក្នុងការជួយដោះ ស្រាយវិវាទជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព កាន់តែលឿនឆាប់រហ័ស និងប្រកបដោយភាពត្រឹមត្រូវ អាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ស្របតាមទិសដៅ និងចក្ខុវិស័យនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌របស់ រាជរដ្ឋាភិបាល។ ឯកឧត្តម បានស្នើដល់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ទី១- សូមផ្តល់ការគាំទ្រ និងផ្តល់កិច្ចសហការពេញលេញប្រកបដោយស្មារតី ម៉ឺងម៉ាត់ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តនូវអនុស្សរណៈនៃការយោគយល់គ្នានេះ។ ទី២ សូមគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការ សម្រុះសម្រួលផ្សះផ្សាវិវាទ ធានាឱ្យបាននូវការគោរពទាំងស្រុងនូវឆន្ទៈរបស់គូភាគី ជៀសវាង ឱ្យបាននូវការបង្ខិតបង្ខំ ឬធ្វើការសម្រេចចិត្តណាមួយជំនួ ទី៣មិនត្រូវទទួលផ្សះផ្សាវិវាទណាមួយដែលច្បាប់មិនផ្តល់សមត្ថកិច្ច ឬផ្ទុយពី គោលការណ៍អនុញ្ញាតនៃច្បាប់ និង ទី៤- សូមយកចិត្តទុកដាក់អំពីដំណើរការនីតិវិធីសម្រុះសម្រួលផ្សះផ្សាវិវាទ និងការ រៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ព្រោះថា កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែល ធ្វើឡើងដោយត្រឹមត្រូវក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. មានអានុភាពអនុវត្តដូចគ្នានឹងសាលក្រម ស្ថាពររបស់តុលាការ និងត្រូវចាត់ទុកជាលិខិតអនុវត្ត ដែលនេះនឹងអាចធានាបាននូវ ប្រសិទ្ធភាពនៃការដោះស្រាយវិវាទ ដោយអាចជួយបញ្ចៀសបាននូវកាសរកើតឡើងវិញនូវ វិវាទដែលត្រូវបានផ្សះផ្សាបញ្ចប់រួចហើយ៕ 