អភិបាលខេត្តស្ទឹងត្រែងណែនាំយុវជនឱ្យរកការងារធ្វើកុំនៅផ្ទះបែកគំនិត ហើយទៅពាក់ព័ន្ធ ជាមួយគ្រឿងញៀន

Narith | ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿន ថ្ងៃទី២៥ មិថុនាឆ្នាំ២០២៥

ខេត្តស្ទឹងត្រែង- អភិបាលខេត្តស្ទឹងត្រែងឱ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជន  ត្រូវផ្លាស់ប្ដូរផ្នត់គំនិតហើយកុំទំនេរនៅផ្ទះនិងនាំគ្នាទៅធ្វើខ្លួនជាទេសករ របស់ពួកសង្គមងងឹត ដោយប្រើ ឱ្យទៅជួយកាន់កញ្ចប់គ្រឿងញៀនជាថ្នូរនឹងការទទួលយកប្រាក់តិចតួច។

      មួយទៀតឱ្យបងប្អូនជួយដឹកមនុស្ស  ពីទីតាំងមួយទៅ កាន់ទីតាំងមួយទៀត នេះជាការជួញដូរមនុស្ស និងរត់ពន្ធមនុស្ស ហើយករណីនេះបងប្អូននឹងមានទោស ជាប់គុកជាប់ច្រវាក់ បាត់បង់អ្នកជាទីស្រឡាញ់របស់យើង។

      ក្នុងពិធីចែកអំណោយជូន ប្រជាពលរដ្ឋងាយរងគ្រោះដោយធម្មជាតិ នៅឃុំស្រែសំបូរ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២៥ ឯកឧត្តមសរសុពុត្រា អភិបាលខេត្តមានប្រសាសន៍ថា៖បញ្ហាខាងលើនេះ សូមឱ្យលោកមេឃុំ គ្រប់ឃុំក្នុងស្រុកសៀមប៉ាង ត្រូវណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនពេញវ័យ អាចបម្រើការងារបាន សុំទៅរកការងារធ្វើនៅតាម បណ្ដាក្រុមហ៊ុនក្នុងខេត្តដែលកំពុងត្រូវការកម្លាំងពលកម្ម។

    ឯកឧត្តមមានប្រសាសន៍បន្តថា៖តាមរយៈយកវេទិកានេះសូមអំពាវនាវ ឱ្យបងប្អូនទាំងអស់ជាពិសេស ប្អូនៗយុវជនពេញកម្លាំង សូមអញ្ជើញទៅរកការងារធ្វើកុំនៅផ្ទះ ព្រោះពេលមានការងារធ្វើជីវភាពរបស់យើងនឹងធូរធារ   ។

         ឯកឧត្តមមានប្រសាសន៍បន្ថែមថា៖យើងមិនអាចនៅផ្ទះ អង្គុយតែដាក់ដៃសុំលុយ ពីពុកម៉ែរបស់យើងទេព្រោះដល់ពេលវេលាដែលយើងត្រូវរកលុយ ហើយកុំទំនេរទៅជឿជាក់តាមការអូសទាញរបស់ជនសង្គមងងឹងពាក់ព័ន្ធនឹងគ្រឿងញៀនឱ្យសោះ  ។

(សំឡេង)ហើយសូមផ្ដាំផ្ញើខ្ញុំអត់មានការលើកលែងទេចំពោះអ្នកប្រព្រឹត្តខុស  អត់មានទៅដល់ជួយកាន់ អីវ៉ាន់គេមួយកញ្ចប់  ហើយក្នុងនោះមានគ្រឿង ញៀនគេមួយកញ្ចប់   ខ្ញុំអត់ដឹងទេ   ។ ព្រោះនៅតាមវេទិកាសាធារណៈក៏ប្រាប់ ប៉ុស្តិ៍យើងក៏បានចុះទៅប្រាប់តែបងប្អូននៅតែប្រព្រឹត្ត  នោះបងប្អូនមានចេតនាចង់រួមចំណែក  ក្នុងអំពើល្មើសទាំងនោះ អញ្ចឹងទេសុំឱ្យឈប់ជាបន្ទាន់ នូវការ ជួយជាឈ្នាន់ របស់ជនសង្គមងងឹត ឱ្យជួយកាន់គ្រឿងញៀន និងការចូលទៅក្នុងព្រៃកាប់ ព្រៃឈើបំផ្លាញធនធានធនធានធម្មជាតិរបស់យើង។

     លោកផាន់យុត អភិបាលស្រុកសៀមប៉ាងបានបញ្ជាក់ថា៖នេះជាសារថ្មីមួយទៀតបានជំរុញនិងលើកទឹកចិត្តឱ្យបងប្អូនទាំងអស់ដែលកំពុងតែ សម្ងំនៅផ្ទះ មិនព្រមទៅរកការងារធ្វើនេះ ឱ្យចេញទៅជ្រើសរើសរកការងារធ្វើ ព្រោះនៅស្ទឹងត្រែងយើងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវខេត្តសម្រាប់ទាក់ទងរកការងារ  គ្រាន់តែខ្វះមនុស្សមិនចេញទៅរកការងារធ្វើតែប៉ុណ្ណោះ  ។

        លោកមីមលែវ ប្រជាពលរដ្ឋនៅភូមិកញ្ចាញគោក ឃុំព្រែកមាសបានបញ្ជាក់ថា៖ប្រជាពលរដ្ឋយើងធ្លាប់ទទួលបានការណែនាំនិងអប់រំពីអាជ្ញាធរឃុំជារឿយៗរួចមកហើយ ឱ្យខិតខំនិងរកការងារធ្វើនៅក្នុងស្រុក  ដោយមិនបាច់ទៅស៊ីឈ្នួលលក់កម្លាំងពលកម្មនៅក្រៅប្រទេសទេ ។

     សូមបញ្ជាក់ថា៖ជាមួយនឹងការដាស់តឿននេះ អភិបាលខេត្តបានផ្តល់អំណយរបស់រាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បាទា ខេត្តដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និងជនងាយរងគ្រោះដោយធម្មជាតិ ចំនួន២១២គ្រួសារ  ក្នុងមួយគ្រួសារទទួលបាន  អង្គរ២៥គីឡូក្រាម -មី១កេះ- ត្រីខ១០កំប៉ុង -ទឹកត្រី៦ដប- ទឹកស៊ីអ៊ីវ៦ដប៕