វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៥ ៦ ២០២៥
ភ្នំពេញ ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ាន របស់កម្ពុជា បានទទួលជំនួបសម្តែងការគួរសមរបស់ឯកឧត្តម U Kyaw Soe Min ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នាទីស្ដីការក្រសួង។
នៅក្នុងជំនួប ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីទំនាក់ទំនងទ្វេភាគី និងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ានក្នុងគោលដៅធានាបាននូវសាមគ្គីភាពអាស៊ាន៕