អាស៊ានត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្នុងយុគសម័យឌីជីថល

Narith | ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៥ ៦ ២៥

អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ីបាននិយាយថា ការកើនឡើងការគំរាមកំហែងនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត គឺបង្ហាញពីតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងសម្របសម្រួលបន្ថែមទៀតក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ថ្លែងនៅក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី២៥ ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) នៅទីក្រុងគូឡាឡាំពួ លោករដ្ឋមន្ត្រីបានព្រមានថា ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតលែងជាហានិភ័យនាពេលអនាគតទៀតហើយ ប៉ុន្តែត្រូវការការទប់ស្កាត់ក្នុងពេលបច្ចុប្បន្ន។ លោកបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់បណ្តាប្រទេសអាស៊ានក្នុងការទទួលយកបច្ចេកវិទ្យាទំនើបពិសេស បញ្ញាសិប្បនិមិត្ត (AI) ដោយត្រូវមានទំនួលខុសត្រូវដើម្បីបង្កើនយន្តការការពារ និងការអនុវត្ត។ លោកបានបន្តថា ប្លុកនេះត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅតាមរយៈវេទិកានានាដូចជា SOMTC ដើម្បីធានាសុវត្ថិភាពជាមួយនឹងការគំរាមកំហែងតាមអ៊ីនធឺណិតដែលកំពុងវិវត្តយ៉ាងឆាប់រហ័ស។ លោកក៏បានរំលឹកផងដែរនូវការកត់សម្គាល់របស់លោកនាយករដ្ឋមន្ត្រី នៅឯការបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ កាលពីខែមុន ដោយជំរុញឱ្យរដ្ឋជាសមាជិកធ្វើសកម្មភាពដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរកបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។ លោកបានមានប្រសាសន៍ថា កិច្ចប្រជុំទាំងនេះមានសារៈសំខាន់ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែងអនុវត្តក្នុងតំបន់ ការចែករំលែកការអនុវត្ត និងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន៕