ប្រធានាធិបតីអ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់ត្រៀមខ្លួនជាស្រេច ក្នុងការដោះស្រាយបញ្ហាក្នុងទំនាក់ទំនងជាមួយអាម៉េរិក

Narith | ថ្ងៃទី 25 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៥ ៦ ២៥

អន្តរជាតិ៖ ប្រធានាធិបតីអ៊ីរ៉ង់បាននិយាយក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរាជទាយាទអារ៉ាប៊ីសាអូឌីត មហាម៉ាត់ ប៊ីន សាលមែន អាល់សាត (Mohammed bin Salman Al Saud) ថា ទីក្រុងតេអេរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីធ្វើការដោះស្រាយបញ្ហានៅក្នុងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ តាមសារព័ត៌មានបានដកស្រង់សម្តីលោកប្រធានាធិបតីថា "យើងត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហារវាងយើង និងសហរដ្ឋអាម៉េរិក ដោយផ្អែកលើបទដ្ឋានអន្តរជាតិ។ យើងមិនដែលទាមទារអ្វីលើសពីសិទ្ធិស្របច្បាប់របស់យើងនោះទេ។ ក្នុងបរិបទនេះយើងស្វាគមន៍រាល់ដំណោះស្រាយណាមួយពីប្រទេសជាមិត្ត និងជាបងប្អូនរបស់យើង"។ កាលពីថ្ងៃទី១៣ ខែមិថុនា អ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ មិនដល់ ២៤ម៉ោងផង ទីក្រុងតេអេរ៉ង់បានឆ្លើយតបជាមួយនឹងការវាយប្រហារសងសឹកវិញ។ ប្រាំបួនថ្ងៃកន្លងមកគឺនៅថ្ងៃទី២២ ខែមិថុនា សហរដ្ឋអាម៉េរិកបានចូលរួមក្នុងការវាយប្រហារនេះ ដោយយន្តហោះទម្លាក់គ្រាប់បែកអាម៉េរិកបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួនបី។ នៅល្ងាចបន្ទាប់ ទីក្រុងតេអេរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាសដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិក ដែលមានទីតាំងនៅប្រទេសកាតា។ បើតាមអាជ្ញាធរអាម៉េរិក មិនមានអ្នកស្លាប់ ឬខូចខាតអ្វីគួរឱ្យកត់សម្គាល់នោះទេ។ កាលពីថ្ងៃទី២៤ ខែមិថុនា លោក Trump បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានព្រមព្រៀងបទឈប់បាញ់គ្នាទាំងស្រុង ប៉ុន្តែអាជ្ញាធរអ៊ីស្រាអែលបានបញ្ជាក់ថា ពួកគេបានទទួលយកសំណើរបស់អាម៉េរិក ហើយបានប្រកាសថានឹងបញ្ចប់នូវគោលបំណងទាំងអស់ក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់៕