សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាសាធារណៈថា ក្រោយការពិនិត្យដោយយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យជំនាញបង្ហាញឱ្យឃើញថា សុខភាពសម្ដេចនៅតែរឹងមាំដដែល សូម្បីតែស្ថានភាពសុខភាពបេះដូងក៏នៅតែបន្តរឹងមាំដដែល។ សម្ដេចតេជោបញ្ជាក់បន្ថែមថា បើស្ថានភាពជាតិប្រទេសតម្រូវឱ្យសម្ដេចចុះដឹកនាំបញ្ជាកងទ័ព ឬ ចូល ប្រយុទ្ធ គឺ ហ៊ុន សែន(សម្ដេចតេជោ)កំដរបាន។