វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៦ ០៦ ២៥
ព្រះវិហា៖ សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ថ្លែងថា ថៃគំរាមកំហែងដល់កម្ពុជាម្តងហើយម្តងទៀត គឺ«គំរាមផេះអី»។ ការថ្លែងរបស់សម្ដេចតេជោនាយកឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន និងជាប្រធានព្រឹទ្ធសភា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជនភៀសខ្លួន នៅទីទួលសុវត្ថិភាព វត្តពោធិ៥០០០ ដើម ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានអះអាងថា ការវ៉ៃគ្នាវាមិនមែនជារឿងល្អទេ ចៀសបានចៀសទៅ តែបើចៀសមិនបាន គឺយើងបង្ខំចិត្ដត្រូវតែវ៉ៃហើយ»។ដូច្នេះសម្ដេចតេជោហ៊ុន សែន បានឆ្លើយតបថា ភាគីថៃសូមកុំចាំបាច់គំរាមកម្ពុជា ធ្វើនេះ ធ្វើនោះ ។
សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥បានបញ្ជាក់ ភាគីថៃបានធ្វើការគំរាមកំហែងដល់កម្ពុជាម្តងហើយម្តងទៀតនោះ គឺ«គំរាមផេះអី»។
ជាមួយគ្នានេះ សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នឹងរង់ចាំមើលយប់នេះថា ថៃឆ្លើយតបយ៉ាងម៉េច ដើម្បីស្អែកសម្ដេចប្រមូលព័ត៌មានវាយប្រហាទៅវិញ។
ទន្ទឹមនឹងនេះ សម្ដេចតេជោ សង្ឃឹមថា ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី នៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយកម្ពុជាត្រៀមខ្លួនធ្វើការជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។
សម្ដេចតេជោបញ្ជាក់បន្ថែមថា នេះមិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងថៃនោះទេ ប៉ុន្តែស្ថានភាពនយោបាយក្នុងប្រទេសថៃ គឺនឹងធ្វើឱ្យប្រទេសថៃ នឹងមាននាយករដ្ឋមន្ត្រីថ្មី នៅពេលឆាប់ៗខាងមុខនេះ៕